|
សម្ដេចតេជោ៖ ការកាន់តំណែងជាង៤៧ឆ្នាំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហាជាតិ និងអន្តរជាតិ
ថ្ងៃទី ៖ 14-01-2026, ដោយ Dara007 , 3 Views
ភ្នំពេញៈ សម្ដេចតេជោ មានប្រសាសន៍ថា ការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស នាយករដ្ឋមន្ត្រី និងព្រឹទ្ធសភាជាង៤៧ឆ្នាំធ្វើឲ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ។
យោងតាមគណនីផ្លូវការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បាន មានប្រសាសន៍ថា ស្ទើរតែភ្លេច ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច(១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។
សម្ដេចតេជោបានបញ្ជាក់ថា រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕
|