ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានជាង២ពាន់លានដុល្លារ កើនឡើង ៨៨.៩៧%
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈការណ៍នេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានទឹកប្រាក់ ៩២០ លានដុល្លារ កើនឡើង២១២.២៣%។ រីឯការនាំចូលពីសិង្ហបុរីក៏មានកំណើនខ្ពស់ផងដែរ ដោយសម្រេចបាន ១ ៤២១ លានដុល្លារ កើនឡើង៥០.៥១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់អ្នកព័ត៌មានថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី កើនឡើងនេះ បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងឈានទៅបិទការនាំចូលប្រេងឥន្ធនៈ និងហ្គាសពីថៃ ហើយបង្វែរទៅនាំចេញប្រេងពីសិង្ហបុរី មកវិញ។

ជាមួយគ្នានេះ បរិក្ខាមួយចំនួនដែលកម្ពុជាឈប់នាំចេញពីថៃ ក៏ទិញពីសិង្ហបុរីមកវិញផងដែរ។ ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើនការនាំចេញផលិតផលផ្សេងៗជាច្រើន ទៅកាន់សិង្ហបុរីវិញដែរ ដូចជាផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com