ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ៖ សម្តេច ស ខេង ចូលរួមជាមួយរាជរដ្ឋាភិបាលការពារទឹកដីពេលថៃឈ្លានពាន
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលយោធាថៃបានធ្វើសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា សម្តេច ស ខេង និងក្រុមគ្រួសារបានចូលរួមចំណែកជាកម្លាំងមហាសាមគ្គីដ៏ស្អិតល្មួត ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី។

យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចម្រើនជន្មាយុ សម្តេចតេជោបន្តថា ក្នុងកាលៈទេសៈនៃការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពជាតិកម្ពុជា សម្តេច ស ខេង និងលោកជំទាវ បានចូលរួមជាកម្លាំងមហាសាមគ្គីជាតិដ៏ស្អិតរមួតវេញជាធ្លុងមួយ រួមនឹងវីរកងទ័ព វីរនគរបាល ប្រកៀកស្មាគ្នា គាំទ្រដោយជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តស្នេហាជាតិនិងស្មារតីមោះមុតរបស់វីរយុទ្ធជនការពារព្រំដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ជាមួយគ្នានេះ សម្តេចតេជោ កោតសរសើរខ្ពស់ចំពោះ សម្តេច ស ខេង ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រឹងប្រែងបំពេញបេសកកម្ម នៅតាមបណ្តារាជធានី ខេត្ត ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈមនៅមូលដ្ឋានផ្ទាល់ ។

ក្នុងនោះ សម្តេច ស ខេង ក៏បានព្យាយាមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងសម្រាប់ប្រជាជនខ្មែរបានរស់នៅរួមគ្នាយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com