|
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន
ថ្ងៃទី ៖ 10-01-2026, ដោយ Dara007 , 6 Views
បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័រ ព្រមទាំងរាយបន្លាលួស។
ជាមួយគ្នានោះដែរលោក ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ រាយបន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ៕
|