ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ និងរងរបួសចំនួន៨៣នាក់ ដោយយោធាថៃបើកការវាយប្រហារឈ្លានពានកម្ពុជា
ថ្ងៃទី ៖ 23-12-2025, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជានៅឡើយ ដែលការបាញ់ប្រហារនេះមិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។

នេះគឺជាតួលេខគិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា  នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។អ្នកនាំពាក្យក្រសួងការពារជាតិបន្តថា  យោធាថៃបានប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ដែល មានសមត្ថភាពក្នុងការបំផ្លិចបំផ្លាញខ្ពស់គ្រប់ប្រភេទ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្ត បាញ់រ៉ុក្កែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជា ដែលវាជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

លោកស្រីគូសបញ្ជាក់ថា សកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃ សណ្តាប់ធ្នាប់អន្តរជាតិថែមទៀតផង។ ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមនឹងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

លោកស្រីបានបន្ថែមថា កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់នូវរាល់សកម្មភាពអរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគម្រាមកំហែងដល់ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវខ្ពស់បំផុត។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com