ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក Xie Chuntao ៖ ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ នឹងពង្រឹងចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឱ្យកាន់តែរីកចម្រើន
ថ្ងៃទី ៖ 23-12-2025, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ លោក Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ នឹងពង្រឹងចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០  នៅវិមាន៧មករា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបថា  ការអញ្ជើញរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។ នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយឯកឧត្តមសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរ ឲ្យកាន់តែរីកចម្រើន។

លោកបានរំលឹកថា កន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។ 

សម្ដេចតេជោបានបន្តទៀតថា វត្តមានរបស់លោកសាស្ត្រាចារ្យ Xie Chuntao មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com