|
ម៉ោង១២ថ្ងៃត្រង់នេះ BM21កម្ពុជា បាញ់ស្រោច ទៅកាន់ទាហានឈ្លានពានសៀម នៅសមរភូមិថ្មដូន
ថ្ងៃទី ៖ 17-12-2025, ដោយ Dara007 , 5 Views
ព្រំដែនៈ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងអង់អាចរបស់កម្ពុជា បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅខាងលិចដំណាក់ស្ដេច នៃសមរភូមិថ្មដូន ដើម្បីកម្ទេច និងបំផ្លាញមហិច្ឆតាឈ្លានពានរបស់ទាហានសៀម បន្ទាប់ពីទាហានឈ្លានពានរបស់សៀម បានបាញ់ផ្លោងសង្គ្រប់ចូលដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែមិនបានធ្វើឲ្យកងទ័ពរបស់កម្ពុជាញុះញបបាននោះឡើយ៕
|