|
ម៉ោងជាង៩ កម្លាំងសៀមថ្មើរជើងកំពុងរុលមកនៅភូមិជោគជ័យ ប៉ុន្ដែទ័ពកម្ពុជាឱ្យស្ពៃ
ថ្ងៃទី ៖ 17-12-2025, ដោយ Dara007 , 4 Views
ព្រំដែនៈ គិតត្រឹមម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធរវាងកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតំបន់ភូមិជោគជ័យ ដោយយោធាថៃព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលដែនអធិបតេយ្យកម្ពុជា ប៉ុន្ដែមិនអាចបំបែកកំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំបានឡើយ។
យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំធ្លាយរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីយកឱកាសឲ្យកម្លាំង ដែលនេះបង្ហាញអំពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ៕
|