|
ប្រជាកសិករ២៩៩ គ្រួសារនៅខេត្តតាកែវ ទទួលបានស្រូវពូជចំនួន ២៩,៩ តោន
ថ្ងៃទី ៖ 08-11-2025, ដោយ Dara007 , 13 Views
តាកែវៈ ប្រជាកសិករ២៩៩ គ្រួសារនៅខេត្តតាកែវ ទទួលបានស្រូវពូជចំនួន ២៩,៩ តោន ក្រោរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវ។
លោក ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ខេត្តតាកែវ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយពុកម៉ែបងប្អូនប្រជាកសិករគ្រប់កាលៈទេសៈ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន ពេលខូចខាតដោយសារទឹកជំនន់ជួយចែកស្រូវពូជជូន ហើយដល់ពេលប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាតស្រូវរបស់ប្រជាកសិករឡើយ៕
|