|     
        
        
        
         ជនជាតិវៀតណាម ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង 
        
         
          ថ្ងៃទី ៖ 03-11-2025, ដោយ Dara007 , 39 Views
          
        
          
        
        ស្វាយរៀងៈ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គនាយកអន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៤នាក់ (ស្រី៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ 
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ 
                
         
        
        
        
         
        
        
        
        
        
        
        
        
        
          
        
        
        
        
        
        
        
                           |