ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ និងក្រុមគ្រួសារ ផ្តួចផ្តើមដង្ហែរបុណ្យកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវនូវបច្ច័យជាង៣ម៉ឺនដុល្លារ
ថ្ងៃទី ៖ 20-10-2025, ដោយ​​ Dara007 , 50 Views
                     
កំពង់ស្ពឺៈ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង​ក្រុម​គ្រួសារ​​​ ព្រមទាំងលោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយទាហាន នាយទាហានរង​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​និង មានចូលរួមពីសំណាក់​ លោក អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នាដង្ហែរបុណ្យកឋិនទានសាមគ្គី ទៅវត្តត្រពាំងមាន់ ព្រមទាំងបានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវនូវបច្ច័យចំនួនសរុប​​​ ៣៦០០០ ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ ដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃនិងការកសាងសាលាឆ័ន​ ដោយបច្ចុប្បន្នកសាងសម្រេចបានជាង៣០ភាគរយហើយ​ ដែលស្ថិតនៅក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។

នាថេរវេលានោះដែរ ព្រះគ្រូ ព្រះចៅអធិការវត្តត្រពាំងមាន់ ព្រះអង្គបានសម្ដែងនូវព្រះទ័យសោមនស្សរីករាយនិងសាទរចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នារៀបចំ និងដង្ហែអង្គកឋិនទានសាមគ្គីនេះឡើង។

ព្រះអង្គបានបញ្ជាក់ថា នេះគឺជាសទ្ធាដែលបង្ហាញពីការជឿគោរពលើព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង ព្រមទាំងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។

ព្រះអង្គគ្រូ ព្រះចៅអធិកា មានសង្ឃដីកាប្រាប់ដល់ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកថា ពិធីបុណ្យកឋិនទានគឺពិធីបុណ្យដ៏សំខាន់តាមពុទ្ធានុញ្ញាត ដែលពុទ្ធបរិស័ទតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសាមគ្គីភាព និងជួយទំនុកបម្រុងទ្រទ្រង់ព្រះពុទ្ធសាសនា។

ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថាចំពោះ លោក អ្នកឧកញ៉ា ឧកញ៉ា  លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានធ្វើពិធីដង្ហែបុណ្យកឋិនទាន សូមគូសបញ្ជាក់ថា កឋិនចីវរ គឺជាចីវរទានពិសេសជាងទានដទៃៗទៀត ដែលជាទាននាំឱ្យភិក្ខុសង្ឃជាអ្នកទទួល និងទាយកទាយិកាអ្នកធ្វើកឋិន ទទួលបានអានិសង្សច្រើនជាអនេក។ ការធ្វើកឋិនទានក៏ជាការញ៉ាំងសទ្ធាដោយលះបង់នូវអំពើអាក្រក់ និងសេចក្ដីកំណាញ់ទាំងឡាយផងដែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ រស់នៅមានភាពសុីវីល័យមិនចាញ់ទីក្រុង ដោយទទួលបានផ្លូវបេតុងមួយខ្សែល្អ និងអំពូលភ្លើងសូឡាអម ផ្លូវបេតុងនៅក្នុងមូលដ្ឋានយ៉ាងស្រស់ស្អាត ដើម្បីងាយលស្រួលក្នុងការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com