ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូងខេត្ដតាកែវ រស់នៅមានភាពស៊ីវីល័យមិនចាញ់ទីក្រុង
ថ្ងៃទី ៖ 20-10-2025, ដោយ​​ Dara007 , 29 Views
                     
តាកែវៈ ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ រស់នៅមានភាពសុីវីល័យមិនចាញ់ទីក្រុង ដោយទទួលបានផ្លូវបេតុងមួយខ្សែល្អ និងអំពូលភ្លើងសូឡាអម ផ្លូវបេតុងនៅក្នុងមូលដ្ឋានយ៉ាងស្រស់ស្អាត ដើម្បីងាយលស្រួលក្នុងការធ្វើដំណើរ និងធានាសុវត្ថិភាពផងដែរ។

លោក ស៊ុំ សូនី ប្រជាពលរដ្ឋរស់នៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានបង្ហាញការអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែថ្មី ដើម្បីងាយស្រួលឱ្យពួកគាត់ធ្វើចរាចរណ៍ជាងមុន និងចំនេញពេលវេលាក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។

លោកបានបញ្ជាក់ថា កន្លងមកផ្លូវក្នុងភូមិមានការលំបាកធ្វើដំណើរដោយនៅរដូវវស្សាមានភក់ជ្រាំ រអិល និងពេលរដូវប្រាំងមានជង្ហុកច្រើន។ ចំណែកផ្លូវថ្មីដែលកំពុងស្ថាបនានេះជាផ្លូវបេតុងថ្មីនឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិកម្ម ងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ពលរដ្ឋដើរហាត់ប្រាណ ជាពិសេសជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅតំបន់នេះផងដែរ។

ទន្ទឹមនឹងនេះ អំពូលភ្លើងសូឡាដាក់អមតាមផ្លូវបេតុង គឺធានាដល់សុវត្ថិភាពការធ្វើដំណើរថ្មើជើង ម៉ូតូឡាន និងធ្វើឱ្យភូមិឃុំមានមានសុវត្ថិភាព ជាពិសេស បង្កភាពស្រស់ស្អាត ដោយភ្លើងភ្លឺបែបស៊ីវីល័យផងដែរ។

ជាមួយគ្នានេះប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដតាកែវ ដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាទីរស់នៅដ៏ល្អរបស់ប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សម្ដេច បង្ហាញពីប្រទេសជាតិមានសន្ដិភាព និងការរស់នៅក្រោមដំបូលសន្តិភាព។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋក៏បានស្នើសុំឱ្យអាជ្ញាធរជួយធ្វើទួលបន្ថយល្បឿន ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលផ្លូវស្អាតមានការជិះម៉ូតលឿនៗណាស់ ដោយមានការព្រួយបារម្ភជាខ្លាំង។

លោក ណុប សម្បត្ដិ មេឃុំតាំងដូង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ១គីឡូម៉ែត្រ និងអំពូលភ្លើងសូឡា៣០ ដើមសិន ដែលជាជំនួយរបស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដតាកែវ បានជួយស្ថានបនាផ្លូវបេតុងមួយខ្សែនៅភូមិផ្សារគុម្ពឬស្សី។

ឆ្លើយតបទៅសូមណូមពររបស់ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី លោកមេឃុំបានណែនាំឱ្យមេភូមិចុះទៅធ្វើទួលបន្ថយល្បឿនចរាចរណ៍ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍របស់ពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ រស់នៅមានភាពសុីវីល័យមិនចាញ់ទីក្រុង ដោយទទួលបានផ្លូវបេតុងមួយខ្សែល្អ និងអំពូលភ្លើងសូឡាអម ផ្លូវបេតុងនៅក្នុងមូលដ្ឋានយ៉ាងស្រស់ស្អាត ដើម្បីងាយលស្រួលក្នុងការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com