ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់បង្ហោះម៉ូតូតាមផ្លូវសាធារណៈ
ថ្ងៃទី ៖ 17-10-2025, ដោយ​​ Dara007 , 30 Views
                     
កំពង់ស្ពឺ​ៈ ក្រោមការដឹកបញ្ជាដោយផ្ទាល់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ លោក​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង ។

ក្មេងទំនើងទាំង៦នាក់​ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ឈឿន ភីសា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ សាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រទីលំនៅបច្ចុប្បន្ន  ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៤-ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៥-ឈ្មោះ អឿន រក្សាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី៦-ឈ្មោះ អេម សុជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន :ម៉ូតូចំនួន០២គ្រឿង(ម៉ាកHonda dream សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងនិង ម៉ាកNEX ពណ៍ស ផ្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន ០១គ្រឿង)និងទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។

បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់​ត្រូវបានកម្លាំងជំនាញបានធ្វើការណែអប់រំ និង​ធ្វើ​កិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឱ្យអាណាព្យាបាលមកធានា អោយត្រលប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូបានដកហូតគឺរក្សាទុករយៈពេល០៣ខែបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក។ នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com