ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
តម្លៃមាសថ្ងៃនេះ៥៣៥ដុល្លារក្នុងមួយដំឡឹង
ថ្ងៃទី ៖ 17-10-2025, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក។ នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារក្នុងមួយដំឡឹង។ ហើយបើយើងធៀបក្នុងរយៈពេល២សប្តាហ៍កន្លះកន្លងមកនេះ ពោលគិតពីដើមខែតុលាមកដល់ថ្ងៃទី១៧តុលានេះ តម្លៃមាសបានឡើងថ្លៃ៦៨ដុល្លារក្នុង១ជី។

នេះគឺជាការងើបឡើងខ្លាំងនៃតម្លៃមាស បើធៀបនឹងក្នុងរយៈពេល១ខែ កាលពីខែកញ្ញាកន្លងមក គឺមាសបានឡើងថ្លៃត្រឹមតែ៤៣ដុល្លារក្នុង១ជីប៉ុណ្ណោះ។

ហើយបើយើងក្រឡេកទៅមើលតម្លៃមាសកាលពីខែសីហាកន្លងមក គឺមាសឡើងថ្លៃបានតែ១៤ដុល្លារប៉ុណ្ណោះក្នុង១ជី ខណៈក្នុងរយៈពេល១ខែដូចគ្នាកាលពីខែកក្កដា មាសបានធ្លាក់ថ្លៃវិញអស់២ដុល្លារក្នុង១ជី។

យ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ២០២៥មកដល់ពេលនេះ អ្នកដែលបានទិញមាសទុក បានចំណេញប្រាក់២១៨ដុល្លារក្នុង១ជី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក។ នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com