ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក «សូ រតនះ» ផុស ជាវីដេអូចាស់ឆ្នាំ ២០១៩ ត្រូវលុបបន្ទាន់
ថ្ងៃទី ៖ 16-10-2025, ដោយ​​ Dara007 , 329 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «សូ រតនះ» សូមលុបចោលនូវវីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ជាបន្ទាន់ ព្រោះនោះជាវីដេអូចាស់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ១៦ ខែតុលានេះថា សូមម្ចាស់គណនីឈ្មោះ «សូ រតនះ» លុបចោលវីដេអូដែលមានរយៈពេល ៥៧វិនាទីនោះជាបន្ទាន់ ព្រោះមិនមែនជាហេតុការណ៍កើតឡើងថ្មីៗនេះទេ គឺកើតឡើងតាំងពីឆ្នាំ ២០១៩មកម្លេះ។

លោកបន្ថែមថា ការបង្ហោះនេះ នាំឱ្យមានការភាន់ច្រឡំបន្តដល់សាធារណជន ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុកខាងលើ លុបចេញជាបន្ទាន់។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមកុំបន្តចែកចាយនូវវីដេអូនេះ ព្រោះអាចបង្កឱ្យមានការភាន់ច្រឡំបន្ថែម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com