ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៦ ចំនួន២១០ដុល្លារក្នុង១ខែ
ថ្ងៃទី ៖ 17-09-2025, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ បានកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានឈានដល់ទីបញ្ចប់ហើយក្នុងចំនួន ២១០ដុល្លារអាមេរិក សម្រាប់អនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦តទៅ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំជាច្រើនលើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈតំណាងភាគីកម្មករនិយោជិត ក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្នុងស្មារតីនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឯកភាពជាឯកច្ឆន្ទស្នើតួលេខចំនួន ២០៨ដុល្លារ។ 

ពាក់ព័ន្ធលទ្ធផលប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ឧកញ៉ា ណាងសុធី តំណាងភាគីនិយោជក បានបង្ហាញការសប្បាយរីករាយ និងអរគុណសម្ដេចធិបតី ដែលមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ជានិច្ចទៅដល់កម្មករនិយោជិត ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យកាត់ដេរ ជាពិសេស ឯកឧត្ដម ហេង សួរ ដែលបានសម្របសម្រួលដោះស្រាយបានល្អ និងមានភាពទន់ភ្លន់ ដើម្បីទទួលបានលទ្ធផលវិជ្ជមានទាំងអស់គ្នាសម្រាប់សាមគ្គីភាពជាតិមួយដែលបានចាប់ផ្ដើមពីឆ្នាំ២០២៥នេះតទៅ។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិតបានលើកឡើងថា ការឯកភាពសម្រេចលទ្ធផលចុងក្រោយនេះ បានពិនិត្យឃើញអំពីផលប៉ះពាល់ស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងពិភពលោក ដើម្បីឈានទៅការផ្ដល់គោលការណ៍ឱ្យប្រមុខរាជរដ្ឋាភិបាលសម្រេចដំឡើង២ដុល្លារផងដែរ។

 សូមជម្រាបជូនថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នចំនួន ២០៨ដុល្លារនេះ កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗជាទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោង។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម។ សូមបញ្ជាក់ទៀតថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ ជារៀងរាល់ឆ្នាំត្រីភាគី រួមមាន៖ ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត បានពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ បានកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានឈានដល់ទីបញ្ចប់ហើយក្នុងចំនួន ២១០ដុល្លារអាមេរិក សម្រាប់អនុវត្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com