លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខ ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ដែលទើបនឹងសម្រាលកូននៅមន្ទីរពេទ្យ
ថ្ងៃទី ៖ 12-09-2025, ដោយ Dara007 , 22 Views
កំពង់ស្ពឺៈ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ត្រូវជាភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដែលទើបនិងសម្រាលកូនខ្ចីរួច ហើយកំពុងសម្រាក (លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលអំពីសុខទុក្ខ ព្រមទាំងបានចូលរួមអបអរសាទរ ដល់គ្រួសារលោកព្រិន្ទបាលឯក គីម សិលា ដែលទទួលបានសមាជិកថ្មី និងបានជូនពរអ្នកទាំងពីរម្តាយនិងកូនសូមឲ្យមានសុខភាពល្អផងដែរ។និងបានឧបត្ថម្ភ ជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន ២បេ,ទឹកក្រូចចំនួន២កេស,ទឹកសុទ្ធចំនួន២កេស និងមីចំនួន២កេសថែមទៀត៕
|