នាយករដ្ឋមន្រ្ដី បញ្ជាឱ្យបញ្ចេញរថយន្តក្រុង៥៩៧គ្រឿងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ថ្ងៃទី ៖ 17-09-2025, ដោយ Dara007 , 34 Views
ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង៥៩៧គ្រឿងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដែលផ្ដល់ជូនសាធារណៈជនដូចភ្ជាប់មកជាមួយនេះ ។
ការរៀបចំរបស់រាជរដ្ឋាភិបាលនេះ ដើម្បីជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ៕
|