ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅដល់ច្រកបឹងត្រកួន
ថ្ងៃទី ៖ 15-09-2025, ដោយ​​ Dara007 , 130 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ដឹកនាំដោយ វរសេនីយ៍ឯក Mohd Farid Bin Mohd Yusop ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ  ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចុះដល់ច្រកបឹងត្រកួនរបស់អ្នកសង្កេតការណ៍មកពីបណ្តាប្រទេសអាស៊ាននេះ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

ការចុះទៅរបស់ក្រុមអ្នកសង្កេតការណ៍នេះ ក៏ធ្វើឡើងបន្ទាប់ពីការចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ  និងនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយនឹងការចុះទៅដល់របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ គឺក្រសួងការពារជាតិកម្ពុជាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីកម្ពុជា -ថៃ បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ - ប្រេងសាំង ៤ ៩៥០ រៀល/លីត្រ - ប្រេងម៉ាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com