ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ម្ចាស់សិប្បកម្មសំណាង សុធា ប្ដេជ្ញាលើកកម្ពស់ផលិតផលប្រហុកសៀមរាបឱ្យកាន់តែល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេស
ថ្ងៃទី ៖ 15-09-2025, ដោយ​​ Dara007 , 17 Views
                     
សៀមរាបៈ ម្ចាស់សិប្បកម្មសំណាង សុធា ប្ដេជ្ញាលើកកម្ពស់ផលិតផលប្រហុកសៀមរាបឱ្យកាន់តែល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលខ្មែរមួយនេះរក្សាបានជាផលិតផលរបស់ជាតិ និងជំរុញសេដ្ឋកិច្ចជាតិ។

លោក យន់ សំណាង ម្ចាស់សិប្បកម្មសំណាង សុធា និងជាប្រធានសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប បានបង្ហាញការប្តជ្ញាចិត្តព្យាយាមដើម្បីឱ្យគេទទួលស្គាល់«ប្រហុកសៀមរាប»ឱ្យកាន់តែច្រើន ព្រោះកន្លងមកធ្លាប់មានប្រទេសដទៃបន្លំយកប្រហុកខ្មែរកែដាក់ប្រហុកខ្លួន។ លោក យន់ សំណាង បន្ដថា ការវិវត្តន៍ពីអាជីវកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសប្រហុក របស់ខ្លួនឱ្យស្របតាមសៀវភៅបន្ទុកស្តីពី ប្រហុក និងពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល GI បានជួយឱ្យសហគ្រាសបង្កើនគុណភាព និងតម្លៃផលិតផល ទន្ទឹមនឹងការពារបេតិកភណ្ឌមុខម្ហូបខ្មែរផងដែរ។ សហគ្រាសប្រើប្រាស់ត្រីរ៉ស់ និងត្រីកំភ្លាញ ដែលរកបាននៅក្នុងបឹងទន្លេសាប ដើម្បីផលិតប្រហុក ខណៈក្នុងមួយឆ្នាំសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាង សុធា បានប្រើប្រាស់ត្រី ប្រមាណ៤០តោន។

លោកបានបន្ថែមទៀតថា ប្រហុកសៀមរាប មានក្លិនឈ្ងុយបែបវត្ថុដែលមានជាតិផ្អែម នៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំ ក្លិនខ្យល់។ គេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយ:ក្លិនឈ្ងុយបែបវត្ថុផ្អែមដែលជាលក្ខណៈពិសេស ខុសប្លែកពីប្រហុកផ្សេងទៀត។ “ប្រហុកសៀមរាប” ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ដុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុក និងម្យ៉ាងទៀតនៅពេលដាក់ប្រហុកលើបាតដៃហើយក្តាប់ដៃនោះមិនបណ្តាលឲ្យមុតដៃឡើយ។

ក្នុងឱកាសនោះដែរ លោកយាយអាយុ៦៨ឆ្នាំ ដែលជាអ្នកចាស់ទុំក្នុងភូមិនិងជាអ្នកជំនាញខាងធ្វើប្រហុកនេះ បានឱ្យដឹងថា ប្រហុកដែលមានឈ្មោះល្បី និងបានទទួលស្គាល់ដោយប្រជាជនខ្មែរជាទូទៅគឺ ប្រហុកសៀមរាប។ ភាពល្បីល្បាញរបស់ប្រហុកសៀមរាប ចាប់ផ្តើមពីសម័យសង្គមរាស្ត្រនិយមដោយសារលក្ខណៈពិសេសរបស់ ប្រហុកសៀមរាបផ្ទាល់គឺ ក្លិនឈ្ងុយផ្អែម មានពណ៌លឿងស្រាល ឬពណ៌ស៊ីនួន គ្មានឆ្អឹង គ្មានព្រុយ។

កត្តា ផ្សេងទៀតដែលជួយផ្សព្វផ្សាយឱ្យប្រហុកសៀមរាបកាន់តែល្បីគឺ ភាពល្បីល្បាញរបស់ខេត្តសៀមរាប ភាពរីកចម្រើននៃមធ្យោបាយធ្វើដំណើរពីភ្នំពេញទៅសៀមរាប និងការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយពីសំណាក់ ភ្ញៀវទេសចរ មន្ត្រីរាជការ និងអ្នកដំណើរដែលបានមកទស្សនា និងភ្លក់ម្ហូបដែលមានផ្សំជាមួយប្រហុកសៀមរាប។ កិត្តិនាមនេះបានធ្វើឱ្យប្រហុកសៀមរាប ក្លាយជារបស់បញ្ញើដែលសំខាន់ពីខេត្តសៀមរាបទៅ តំបន់ដទៃទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ ចំពោះលក្ខណៈពិសេសដែលអាចទទួលបានជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺទាមទារឱ្យសមាជិកទាំងអស់ជាអ្នករស់នៅជុំវិញបឹងទន្លេសាបនៃខេត្តចំនួន៦ ដែលមាន២១ស្រុក។ ចំណែកត្រីដែលអាចនេសាទសម្រាប់យកធ្វើ«ប្រហុកសៀមរាប»បានគឺចាប់ពីខែវិច្ឆិកា ដល់ខែឧសភា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ម្ចាស់សិប្បកម្មសំណាង សុធា ប្ដេជ្ញាលើកកម្ពស់ផលិតផលប្រហុកសៀមរាបឱ្យកាន់តែល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលខ្មែរមួយនេះរក្សាបានជាផលិតផលរបស់ជាតិ និងជំរុញសេដ្ឋកិច្ចជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com