ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅនៅខេត្ដកំពង់ចាម រកចំណូលក្នុង១ខែ បានជាង១ម៉ឺនដុល្លារ
ថ្ងៃទី ៖ 12-09-2025, ដោយ​​ Dara007 , 32 Views
                     
កំពង់ចាមៈ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅនៅខេត្ដកំពង់ចាម អាចរកចំណូលក្នុង១ខែ បានជាង១ម៉ឺនដុល្លារ ដោយមានការគាំទ្រច្រើនលើទីផ្សារក្នុងស្រុក និងក្រៅប្រទេសដូចជាប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ។

អ្នកស្រី អ៊ី ពៅ ម្ចាស់សិប្បកម្ម អ៊ី ពៅ ស្ថិតនៅភូមិបឹងស្វាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម បានឱ្យដឹងថា សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ហើយបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យា សាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣ ហើយលោកស្រីបានប្រមូលត្រីស្រស់ពីវារីវប្បករក្នុងខេត្តប្រជានេសាទ ឈ្មួញ និងសមាជិរបស់សមាគមវារីវប្បករកម្ពុជា។

អ្នកស្រី អ៊ី ពៅ បានបញ្ជាក់ថា ការអនុវត្តអនាម័យ ការច្នៃប្រឌិតផលិតផល និងប្រើប្រាស់បច្ចេកបវិទ្យា បានរួមចំណែកជំរុញកំណើននេះ បន្ទាប់ពីដំបូងផលិតផលរបស់អាជីវកម្មមានលក្ខណៈគ្រួសារ បានបម្រើដល់អតិថិជនមានប្រាក់ចំណូលទាប តែឥលូវបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងពលរដ្ឋខ្មែររស់នៅឯបរទេស។ អ្នកស្រី អ៊ី ពៅ បានអះអាងថា ត្រីងៀត លក់ជាមធ្យមប្រចាំឆ្នាំ គឺពី ៣ម៉ឺន ៧ពាន់គីទូក្រាម ទៅ ៣ម៉ឺ៨ពាន់គីឡូក្រាមក្នុងមួយ ឆ្នាំ តាមគុណភាព និងតម្លៃខុសៗគ្នា អាស្រ័យតាមប្រភេទត្រីយកមកកែច្នៃ ការវេចខ្ចប់ និងការបញ្ជាទិញរបស់អតិថិជន។

លោកស្រីបានបន្តថា ការលក់ផលិតត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និងម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើមនេះ អាចរកចំណូលបានចំនេញជាង ៧ពាន់ដុល្លារក្នុងមួយខែៗ បើសរុបទាំងប្រាក់ដើម១២៥០០ដុល្លារអាមេរិកក្នុង១ខែ ។

 ជាមួយគ្នានេះ លោកស្រីបានអគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយគាំទ្រ និងថ្លែងអំណរគុណដល់គម្រោង CAPFISH-Capture របស់សហភាពអ៊ឺរ៉ុប ដែលអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា UNIDO បានបណ្ដុះបណ្ដាលបច្ចេកទេស រៀបចំម៉ាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោ និងជំនួយមួយចំនួនទៀត រហូតសិប្បកម្មទទួលបាន វិញ្ញាបនបត្រ CQS ហើយមានអតិថិជនគាំទ្រច្រើន ទាំងក្នុង និងក្រៅប្រទេស។

លោក ឡាច គារ ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺផលិតផលជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយសិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និងអនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ។

លោក ឡាច គារ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិប្បកម្ម និងសហគ្រាសកែច្នៃផលនេសាទចំនួន ១៩ហើយ បានទទួលបានវិញ្ញាបនបត្រ CQS ដែលមានទាំងការកៃច្នៃផលទឹកសាប និងទឹកប្រៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅនៅខេត្ដកំពង់ចាម អាចរកចំណូលក្នុង១ខែ បានជាង១ម៉ឺនដុល្លារ ដោយមានការគាំទ្រច្រើនលើទីផ្សារក្នុងស្រុក និងក្រៅប្រទេសដូចជាប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com