ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទ័ពថៃបន្តវាយជញ្ជ្រំលើទីតាំងសំខាន់ៗកម្ពុជា តាំងពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៨
ថ្ងៃទី ៖ 28-07-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពថៃបានបន្តវាជញ្ជ្រំ និងសន្ធាប់មកលើទីតាំងសំខាន់របស់កម្ពុជាដូចជា នៅប្រាសាទតាមាន់ធំ និងប្រសាទតាក្របី តាំងពីរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ លោក ស្រី ម៉ាលី សុជាតា បានរៀបរាប់ពីភាពគឃ្លើនរបស់ទាហានថៃវាយប្រហារមកលើកម្ពុជាថា តាំងពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ថៃបានបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំ និងតាក្របី , ម៉ោង៥និង៣០នាទី កំលាំងថ្មើជើងរុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល និងកាំភ្លើងធំគាំទ្រ , ម៉ោង៥និង៥៩នាទី កំលាំងថ្មើជើងដកថយទៅវិញ ប៉ុន្តែនៅតែបាញ់មកលើកម្ពុជាលើប្រាសាទតាមាន់ធំ និងតាក្របី ក្រៅពីនោះស្ងប់ស្ងាត់ធម្មតា , ម៉ោង៨និង១៥នាទី យន្តហោះថៃបាញ់រ៉ុកែតF16 មកលើប្រាសាតាក្របី និងម៉ោង១០.២៥នាទី បានវាយថ្មើជើងនៅថ្មដូង។

“ភាគីថៃនៅតែបន្តវាយលុកយ៉ាងកម្រោលនៅឡើយ ។

ចំពោះកំលាំងប្រដាប់អាវុធកម្ពុជាយើងនៅតែបន្តឈរយ៉ាងរឹងមាំតស៊ូយ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យភាពទឹកដីនិងបូរណភាពទឹកដីរបស់ខ្លួនដោយអង់អាចក្លាហានជាទីបំផុត”។

លោកស្រី បញ្ជាក់ថា ទោះបីជាកងទ័ពថៃនៅតែបន្តវាយយ៉ាងកម្រោលនិងសន្ធោសន្ធៅនៅឡើយមកលើកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែទ័ពកម្ពុជានៅតែតស៊ូយ៉ាងស្វិតស្វាញដដែលមិនចុះចាញ់ទេ ។ ចំពោះសកម្មភាពព្រហើនរបស់កងទ័ពថៃនេះ លោកជំទាវបន្តថា កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលជំរុញឱ្យរាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្របដណ្តប់សុខភាពជា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com