លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តដល់កុមារអោយប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន(ការគិត ការជឿ និង ការធ្វើ) សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងជួយដល់កុមារនៅថ្ងៃអនាគត។
លោកថា កូនៗត្រូវចាំថាចូរកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នាដើម្បីអនាគតកូនៗផ្ទាល់ និងអនាគតប្រទេសជាតិយើង។នេះជាលើកទី១៧ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងជាមួយនិងក្តីរំភើបដែលបានឃើញកូនៗលូតលាស់និងមានសមត្ថភាព ហើយបានបន្តមកជួយកូនៗផផ្សេងទៀតនៅក្នុងអង្គការផ្ទះបាយកុមារ។ប៉ាពិតជាសប្បាយចិត្តដែលបានមកសួរសុខទុក្ខកូនៗនៅអង្គការផ្ទះបាយកកុមារនាព្រឹកនេះ។
លើកឡើងនៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមការងារប៉ាម៉ានី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួលនិងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗនិងអរគុណចំពោះអង្គការផ្ទះបាយកុមារដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការដ៏ប្រពៃមួយនេះជួយដល់កុមារដែលជួបការលំបាកនិងខ្វះខាត។ យើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំនិងបានឆ្លងកាត់អនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថាថ្ងៃនេះមិនមែនជាថ្ងៃចុងក្រោយដែលប៉ាមកលេងកូនៗនោះទេ នៅប៉ុន្មានខែទៀត យើងនឹងជួបជុំគ្នាម្តងទៀតដើម្បីអបអរសាទរបុណ្យណណូអែលដូចដែលពួកយយើងតែងធ្វើជាមួយគ្នាជារៀងរាល់ឆ្នាំ។