ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឣាវុធហត្ថខេត្តបញ្ជូនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីឆ្លងដែនខុសច្បាប់
ថ្ងៃទី ៖ 06-07-2025, ដោយ​​ Admin , 35 Views
                     
បន្ទាយមានជ័យ : កម្លាំងប្រជាការពារ ក៏បានប្រទះឃើញជនជាតិថៃ ចំនួន០២នាក់ លួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្រាប់តែជនជាតិថៃ០១នាក់ រត់គេចខ្លួនរួច ហើយប្រជាការបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនជាតិថៃចំនួន០១នាក់ ឈ្មោះ វិម៉ា វីងសាន់ធៀ ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, អត្ដសញ្ញាណប័ណ្ណសញ្ជាតិថៃ  ចំនួន០១,សៀវភៅ កុងធនាគាថៃចំនួន២សន្លឹក ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីធ្វើការសួរនាំតាមនីតិវិធី។      លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន ដេីម្បីរកការងារធ្វេី។ ហេីយខ្លួនក៏ក៏បានប្រេីប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។    

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាដាច់ខាតឈប់ទិញអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ ដើម្បីបញ្ចៀសការគំរាមកំហែងបិទសេដ្ឋកិច្ច និងបិទព្រំដែនដោយឯកតោភាគីបន្ដទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com