ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាទទួលបានកំណើនការវិនិយោគបរទេសក្នុងរង្វង់ជាង៧% ក្នុងឆ្នាំ២០២៥
ថ្ងៃទី ៖ 27-06-2025, ដោយ​​ dara007 , 40 Views
                     
ភ្នំពញៈ នាយករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជាទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨% ក្នុងឆ្នាំ២០២៥។ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ។

សម្តេចធិបតី បានបញ្ជាក់ថា និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់ និងពិភពលោក ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។ សម្តេចធិបតី អះអាងថា សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ។

សហគ្រាសធុនមីក្រូតូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ ។

សម្តេចធិបតី បន្ថែមថា សហគ្រាសធុនមីក្រូ, តូច និង មធ្យម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផ្គត់ផ្គង់ និង ផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ, ជាពិសេសគឺរបត់នៃការប្រែប្រួលលក្ខខណ្ឌតម្រូវរបស់ទីផ្សារ, លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និង ការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។

សម្តេចធិបតី បន្ដថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា មានឆន្ទៈ និង ការប្ដេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ រៀបចំយន្តការគាំទ្រ និងការលើកទឹកចិត្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះ ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហ-គ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួង-ស្ថាប័ន និងវិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និង ដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និងការចំណាយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ លោក កៅ ផល មន្ត្រីជំនាញកសិកម្មប្រាប់កសិករឱ្យងាកមកប្រើប្រាស់ជីធម្មជាតិផលិតក្នុងស្រុក ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ជីគីមី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីក្នុងផលិតកម្មកសិកម្ម ខណៈនៅក្នុងស្រុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com