ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ.ជ.ប.ទ៖ ជនជាប់ឃុំ ធានាមិនឱ្យមានការធ្វើទារុណកម្ម
ថ្ងៃទី ៖ 08-05-2025, ដោយ​​ Dara007 , 75 Views
                     
កំពង់ស្ពឺៈ មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋាននៃគណកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក នុត សត្យា បានលើកឡើងថា បុគ្គលគ្រប់រូបដែលត្រូវបានដាក់ឱ្យជាប់ឃុំ និងដកហូតអស់សេរីភាព ត្រូវបានធានាដោយច្បាប់និងមិនត្រូវបានធ្វើទារុណកម្មនូវគ្រប់រូបភាពនិងគ្រប់ទំរង់។ការលើកឡើងដូច្នេះ គ្រាដែលចុះផ្សព្វផ្សាយ អប់រំលិខិតបទដ្ឋាននានានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ក្រោមការវត្តមានលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាន ស្នងការរង ប្រធានការរិយាល័យ អធិការគ្រប់ក្រុងស្រុកទាំង៩។

លោក នុត សត្យា បានលើកឡើងថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ហើយជំហានថ្មីមួយទៀត ត្រូវបានដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមាន៖ ពន្ធនាគារ យោធា រាជធានី ខេត្ត ទាំងផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះ អាសន្នរបស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀននិងមណ្ឌលអប់រំផ្សេងៗទៀត ។

លោកថា ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះពីទារុណកម្ម ទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ឬបន្ទាបបន្ថោក។តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬ ជនដែលនឹងត្រូវបានដកហូតសេរីភាពត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅ នឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិនិងអន្តរជាតិជាធរមាន និងធានាថា មន្ត្រីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវអនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិ។

ទន្ទឹមនោះលោក នុត សត្យា បានបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មទើបតែបង្កើតឡើង ដូច្នេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ចនិងធ្វើជាសេនាធិការឱ្យរាជ រដ្ឋាភិបាលក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន។ជាងនេះជនដែលត្រូវដកហូតសិទ្ធសេរីភាពគឺមិនទាន់ជាទណ្ឌិតនៅឡើយ ឬ ជនដែលមិនទាន់បើកសវនាការ ឬ កាត់ទោស ឬ មិនទាន់ប្រកាសសាលក្រម ដល់ជននោះនៅឡើយ និយាយរួម ជនដែលត្រូវដកសិទ្ធនោះគឺ គិតទាំងជនសង្ស័យដែលឃុំខ្លួនមិនទាន់កាត់ក្តីនិងជនជាទណ្ឌិតដែលតុលាការបានចេញសាលក្រមជាផ្លូវការឱ្យឃុំខ្លួនផងដែរ។

មួយវិញទៀតគណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេ គ្មានសិទ្ធដាក់ទោសទណ្ឌជនណាម្នាក់ឡើយ តែអង្គភាពនេះ មានសិទ្ធិចុះត្រួតពិនិត្យពន្ធធនាគារ ឬ គ្រប់ទីកន្លែងឃុំខ្លួន តែបើឃើញជាក់ស្តែងថា មន្រ្តីគ្រប់គ្រងទណ្ឌិតកន្លែងណាមួយ គឺក្រុមការងារលោកបានឃើញបទល្មើសធ្វើទារុណកម្មជាក់ស្តែងទៅលើជនត្រូវបានដកហូតសេរីភាពនោះ មន្រ្តីជំនាញ គ.ជ.ប.ទ មានសិទ្ធធ្វើរបាយការណ៍បញ្ជូនទៅអង្គភាព ឬថ្នាក់លើជ្រាបរបាយការណ៍។

ជាមួយនិងការផ្សព្វផ្សាយនោះលោក នុត សត្យា បានដាក់ការរំពឹងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់និងទទួលបានការយល់ដឹងច្បាស់ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិសម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់នៅពេលអនុវត្តការងាររបស់ខ្លួននាពេលខាងមុខ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី បានជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ផ្ដោតលើជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com