ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ៖ កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា
ថ្ងៃទី ៖ 02-05-2025, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។

ក្នុងឱកាសដែលអនុញ្ញាតឱ្យ លោក និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន តាំងពីជំនាន់ លោក Shinzo Abe រហូតមកដល់បច្ចុប្បន្ន ដែលជប៉ុន បានជួយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា, ស្ពានគីហ្សូណា...។

សម្តេចតេជោ បានសម្តែងនូវអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។

លោក Nishimura Yasutoshi បានថ្លែងថា លោក ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។

លោក Nishimura Yasutoshi មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា។

ជាមួយគ្នានេះ លោក Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com