ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយរដ្ឋមន្រ្ដី ប្រកាសវះកាត់ក្រសួងចំនួន២
ថ្ងៃទី ៖ 21-04-2025, ដោយ​​ Dara007 , 125 Views
                     
កំពតៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសវះកាត់កិច្ចការងាររបស់ក្រសួងចំនួន២រួចហើយ ដើម្បីបញ្ចប់ភាពស្មុកស្មាញ និងកក់ស្ទះការងារមួយចំនួននៅតាមក្រសួងស្ថាប័ន។ការប្រកាសធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហៅរដ្ឋមន្រ្ដីក្រសួងចំនួន២ មកវះកាត់មុនបុណ្យចូលឆ្នាំ ដែលឱ្យមកពិភាក្សាគ្នា និងបែងចែកការងារគ្នាឱ្យបានច្បាស់លាស់ ដើម្បីបំពេញការងារឱ្យមានភាពរលូនចាប់ពីឆ្នាំថ្មីនេះហើយ ខណៈដែលកន្លងមក កិច្ចការមួយចំនួននៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់ នាំឱ្យមានការរាំងស្ទះក្នុងកិច្ចការងារមួយចំនួន ដោយសម្រេចដាក់នីតិវិធីអ្វីដែលសាមញ្ញងាយស្រួលដល់ប្រជាពលរដ្ឋ ។

សម្ដេចធិបតីថ្លែងថា «មុនចូលឆ្នាំបានហៅវះកាត់ក្រសួងពីរ លោក អូន ព័ន្ធមុន្នីរ័ត្ន ជជែកគ្នាអត់មានខុសនោះទេបទដ្ឋានតួរនាទីភារកិច្ច មានការប្រទាក់ក្រឡាគ្នាខ្លះ ប៉ុន្ដែញែកគ្នាអត់ដាច់ អ៊ីចឹងត្រូវវះកាត់ឱ្យដាច់ ចឹងខ្ញុំវះកាត់រួចហើយ ដោយហៅរដ្ឋមន្រ្ដីទាំងពីរមកប្រាប់ខ្ញុំ ឥឡូវក្រសួងពីរនឹងមានកិច្ចការងារណាប្រទាក់ក្រឡាខ្ពស់ជាងគេ។ បន្ទាប់ពីរវះកាត់ហើយ ត្រូវសហការគ្នាបែងចែកគ្នាយ៉ាងដូចម្ដេច ខណៈដែលប្រជុំដឹកនាំជិតមួយឆ្នាំអត់ចេញ ដោយខ្ញុំហៅប្រជុំជិត២ម៉ោងដាក់ផាស ដាច់ផាច់ ឆ្នាំថ្មីអាចធ្វើការងារបាន» ជាមួយគ្នានេះ សម្តេចធិបតីណែនាំឱ្យកាត់បន្ថយនីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញ ជាពិសេសការតម្រូវឯកសារថតចម្លងច្រើនកន្លែង ហើយក្រសួងស្ថាប័នត្រូវមានការគ្រប់គ្រងឯកសារជាប្រព័ន្ធ ក្នុងការផ្ទៀងផ្ទាត់ឯកសារ ឧទាហរណ៍តាម verify.gov.kh ជាដើម។

ក្នុងន័យនេះ សម្តេចធិបតី មិនចង់ឃើញពលរដ្ឋរត់ការឯកសារទៅមកច្រើនពេកនោះឡើយ គួររៀបចំតាមអនឡាញខ្លះ និងកាត់ចោលខ្លះ ដើម្បីកាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយ ជាពិសេសលើសេវាជួលអ្នករត់កម្រៃជើងសារជាដើម។

សម្តេចធិបតីបានបញ្ជាក់ថា ដើម្បីឱ្យប្រទេសជាតិរីកចម្រើន ទាល់តែក្រសួងស្ថាប័ននីមួយៗ មានភាពប្រកួតប្រជែងគ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវផ្ដល់សេវាឱ្យបានល្អ ទើបមានការទាក់ទាញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានបើកផ្លូវជូនពលរដ្ឋដែលមានសមត្ថភាព អាចចូលបម្រើរការងារមន្រ្ដីរាជការ គឺវិស័យអប់រំ និងសុខាភិបាល។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com