ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជប៉ុន នៅតែជាដៃគូរកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែព្រះសីហនុ
ថ្ងៃទី ៖ 01-05-2025, ដោយ​​ Dara007 , 26 Views
                     
ព្រះសីហនុៈ នាយករដ្ឋមន្រ្ដី អះអាងថា ជប៉ុន នៅតែជាដៃគូរកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែព្រះសីហនុ ដើម្បីធានាឱ្យកំពង់ផែនៅកម្ពុជាកាន់តែរីកចំរើនឥតឈប់ឈរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទៅកាន់មិត្តជប៉ុនថា សូមកុំភ័យរាជរដ្ឋាភិបាលកម្ពុជា គឺនៅតែបន្តធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។

សម្ដេចធិបតីបានបញ្ជាក់ថា កំពង់ផែកម្ពុជា នឹងបន្តសហការជាមួយជប៉ុនជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើកិច្ចសហប្រតិបត្តិការកំពង់ផែ។ សម្ដេចធិបតីថ្លែថា សូមមិត្តជប៉ុនឈប់មានការភ័យព្រួយថា កម្ពុជាលែងជ្រើសរើសជប៉ុនជាដៃគូសហការលើប្រតិបត្តិការកំពង់ផែជាមួយជប៉ុននោះអី។ ជប៉ុននៅតែជាដៃគូទ្វេភាគីលើកិច្ចសហការក្នុងវិស័យកំពង់ផែជាមួយកម្ពុជាជាដដែល និងបន្តទៅមុខទៀត។

សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយលើការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ពិសេសកំពង់ផែព្រះសីហនុ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com