ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រោងចក្រចំនួន៣៣ទីតាំងហើយបានបំពាក់និងចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ
ថ្ងៃទី ៖ 30-04-2025, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ កន្លងមក រោងចក្រសហគ្រាស និងក្រុមហ៊ុន ចំនួន៣៣ ទីតាំង បានអនវត្តច្បាប់ដោយធ្វើការបំពាក់និងត្រៀមធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា រហូតមកទល់ពេលនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន២៤ ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចហើយ។ ដោយឡែកនៅក្នុងខែឧសភាខាងមុខនេះ មានរោងចក្រ សហគ្រាសនិងក្រុមហ៊ុន ចំនួន៧ទីតាំងបន្ថែមទៀត ដែលធ្វើកាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមទីតាំងរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ «ភាពស្អាតក្នុងដែនទឹក» ក្រសួងបរិស្ថានបានអនុវត្តច្បាប់ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះអ្នកប្រព្រឹត្តបទល្មើសបរិស្ថាន និងក្នុងតំបន់ការពារធម្មជាតិ។ ក្នុងនោះច្បាប់បានតម្រូវឱ្យរោងចក្រសហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។

ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨០ និងមាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ។ ដោយឡែកក្នុងមាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌដែលត្រូវអនុវត្ត ចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ។

ជាមួយគ្នានេះ ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានកំណត់ក្នុង មាត្រា១៧៨ របស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបញ្ជាក់ថា បុគ្គល ឬ ម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬ សេវាកម្ម ដែលការបញ្ចេញសំណល់ អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយ ក្រមនេះ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com