ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អូស្ត្រាលី សន្យាជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
ថ្ងៃទី ៖ 29-04-2025, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអូស្ត្រាលី សន្យាជួយអភិវឌ្ឍមូលធនមនុស្ស និងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទុននានាបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទ។

ថ្លែងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង អនុញ្ញាតជូនលោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា បានមានប្រសាសន៍ថារដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរណាស់មកហើយ។ ហើយបច្ចុប្បន្នប្រទេសទាំងពីរ ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធិតាមរយៈការផ្តល់ជាជំនួយនានាមកកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ក្នុងអាណត្តិថ្មីរបស់លោក នារយៈពេល ៩ខែកន្លងមកនេះ ឯកឧត្តមបានចុះបំពេញបេសកកម្មក្នុងការត្រួតពិនិត្យសមិទ្ធផល នៃគម្រោងនានា ទាក់ទងនឹងវិស័យកសិកម្ម វិស័យអប់រំ វិស័យទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងសង្កេតឃើញពីការីកចម្រើនលើគ្រប់វិស័យនៅតំបន់ជនបទកម្ពុជា។

លោកឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញានឹងបន្តជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងបន្តជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទុននានាបន្ថែមទៀតនៅតំបន់ជនបទ តាមការស្នើសុំរបស់ក្រសួង។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនាពេលកន្លងមក ដោយប្រទេសអូស្ត្រាលីបានផ្តល់ជាហិរញ្ញប្បទានឥតសំណងរួមចំណែកក្នុងការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យជាច្រើន ព្រមទាំងបានផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍បទ និងរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទតាមរយៈអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជោគជ័យធ្វើអោយគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍នៅមុនឆ្នាំ២០៥០៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com