ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីប្រកាសចុះចេញពីដំណែង ប្រសិនបើខេត្ដតាកែវគ្មានការអភិវឌ្ឍ
ថ្ងៃទី ៖ 29-04-2025, ដោយ​​ Dara007 , 87 Views
                     
តាកែវៈ នាយករដ្ឋមន្រ្ដីប្រកាសចុះចេញពីដំណែង ប្រសិនបើខេត្ដតាកែវគ្មានការអភិវឌ្ឍ និង ប្រាប់ឱ្យដើរចង្អុលគ្រប់ស្រុកណាក៏ដោយ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។

ការប្រកាសចុះចេញពីតំណែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨លានដុល្លារ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ក្នុង៤០ឆ្នាំនេះ ការអភិវឌ្ឍ អ្នកណាថាកន្លែងនេះ(ខេត្តតាកែវ) ក្រទៅៗ ខ្ញុំហ៊ានភ្នាល់ រើសគ្រប់ខេត្តទៅ ឱ្យទៅកន្លែងណាក៏ដោយ ទៅចង្អុលបង្ហាញឱ្យខ្ញុំ ភូមិណាក៏ដោយនៅខេត្តតាកែវឥឡូវនេះ ស្រុកណាក៏ដោយ នៅខេត្តតាកែវ ឱ្យមកចង្អុលឱ្យខ្ញុំ បើប្រៀបធៀបពីជំនាន់៨០ មកឥឡូវគ្មានការរីកចម្រើន ខ្ញុំគិតថា យើងមិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ»។

ក្នុងនោះ សម្តេចធិបតី គូសបញ្ជាក់ថា ពិតណាស់តម្រូវការនៅតែមាន ប៉ុន្តែប្រសិនបើគិតថា កម្ពុជា រីកចម្រើនតែនៅភ្នំពេញ កន្លែងផ្សេងទៀតគ្មានការអភិវឌ្ឍសោះតែម្តង ឬភូមិណាមួយគ្មានការអភិវឌ្ឍសោះនោះ សម្តេចមិនជឿឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ថ្លែងថា កំពង់ផែរាម កំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com