ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖អ្នកសារព័ត៌មានជួយលើកកម្ពស់ក្នុងវិស័យកសិកម្ម
ថ្ងៃទី ៖ 24-04-2025, ដោយ​​ Dara007 , 61 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយពីការលើកកម្ពស់ក្នុងវិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ ពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់។

ក្នុងឱកាសទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាគាំទ្រ ដល់កិច្ចការងាររបស់ក្រសួង នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។

ជាគោលដៅ លោករដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ ពីការខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

បើតាម លោករដ្ឋមន្ត្រី ការងារនេះត្រូវការសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ មានភាពពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដល់សាធារណជន ក្នុងការយល់ដឹង និងមានមូលដ្ឋានត្រឹមត្រូវ ជៀសជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬការចាប់មុំព័ត៌មានណាមួយដែលបង្កជាលក្ខណៈកេងចំនេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី បានជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ផ្ដោតលើជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com