ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ៖ តាមរយៈបទញ្ជារដ្ឋបាលលោកត្រាំ បង្គាប់ឱ្យវិទ្យុអាស៊ីសេរី ទូទាត់ថវិកាជំនួយទាំងអស់ ដែលមិនទាន់បានចាត់ចែងចាយ ដោយត្រូវប្រគល់មកវិញជាបន្ទាន់
ថ្ងៃទី ៖ 16-03-2025, ដោយ​​ admin , 206 Views
                     
អាមេរិក : ក្រៅពីគំរាមបិទវិទ្យុល្បាញល្បី លើទឹកដីអាមេរិក ដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា មិនសំចៃមាត់ តាមរយៈបទញ្ជារដ្ឋបាលលោកត្រាំ បង្គាប់ឱ្យវិទ្យុអាស៊ីសេរី ទូទាត់ថវិកាជំនួយទាំងអស់ ដែលមិនទាន់បានចាត់ចែងចាយ ដោយត្រូវប្រគល់មកវិញជាបន្ទាន់ ។ នេះបើយោងទៅតាមសំណេរ លោក មួង ណារ៉េត អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ។

លោក មួង ណារ៉េត បានសរសេរទៀតថា ជាអតីតបុគ្គលិកអាស៊ីសេរី ខ្ញុំសោកស្ដាយជាពន់ពេក ដែលស្ថាប័ននេះ រួមទាំងវិទ្យុ VOA ផងនឹងត្រូវបិទទ្វារ ដោយសារចំណាត់ការរដ្ឋបាលលោកត្រាំ ផ្ដាច់ថវិកាជាតិទាំងស្រុង ដែលធ្លាប់ជួយស្ថាប័នទាំងនេះ! ។

តាមរយៈបទញ្ជារដ្ឋបាលលោកត្រាំ ចេញល្ងាចថ្ងៃ សុក្រ ទី ១៤ ខែ មីនា និងបានជូនដំណឹងទៅនាយិកាស្ថាប័នវិទ្យុអាស៊ីសេរី កាលពីថ្ងៃ សៅរ៍ ទី ១៥ ខែ មីនា ថវិកាជាតិសម្រាប់ស្ថាប័ននេះ ត្រូវផ្ដាច់ពីពេលនេះតទៅ។ មិនតែប៉ុណ្ណោះ គេបង្គាប់ឱ្យវិទ្យុអាស៊ីសេរី ទូទាត់ថវិកាជំនួយទាំងអស់ ដែលមិនទាន់បានចាត់ចែងចាយ ដោយត្រូវប្រគល់មកវិញជាបន្ទាន់។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះបន្តថា គេទុកពេល ៣០ ថ្ងៃឱ្យប្តឹងជំទាស់។ នាយិកាវិទ្យុអាស៊ីសេរីអ្នកស្រី បេ ហ្វែង (Bay Fang) ថា ស្ថាប័ននេះគ្រោងរួចហើយ ថានឹងប្ដឹងជំទាស់ចំណាត់ការនេះ។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេ ថា វិទ្យុអាស៊ីសេរី នឹងត្រូវឈប់ដំណើរដោយរបៀបណា និងឈប់នៅពេលណាឱ្យប្រាកដ។ ប៉ុន្តែអ្វីដែលច្បាស់ប្រាកដ គឺស្ថាប័ននេះ ពឹងលើថវិកាជំនួយរបស់ជាតិទាំងស្រុង ទើបអាចដំណើរការបាន។

ដោយឡែក ខាងវិទ្យុ VOA ឯណោះវិញ នាយកវិទ្យុនេះ គឺលោក Michael Abramowitz សរសេរតាមហ្វេសប៊ុកថា លោកទទួលដំណឹងព្រឹកមិញ ថា បុគ្គលិកទាំងអស់របស់ VOA មានជាង ១៣០០ នាក់ទាំងអ្នកកាសែត អ្នកផលិតកម្មវិធី និងបុគ្គលិកជំនួយផង ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារអស់ហើយ រួមទាំងលោកផងដែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% (ដប់ប្រាំមួយភាគរយ) បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com