ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហែម វណ្ណឌី ជំរុញការគាំទ្រកាតាលីករទីផ្សារ
ថ្ងៃទី ៖ 04-09-2024, ដោយ​​ Dara007 , 107 Views
                     
ស្ទឹងត្រែងៈ លោក ហែម វណ្ណឌី បានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រកាតាលីករទីផ្សារ ដើម្បីជួយជ្រោមជ្រែងភាគីពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ក្នុងដំណើរបន្តចុះសួរសុខទុក្ខ និងពិភាក្សាការងារជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី បានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការគាំទ្ររបស់ខ្លួនលើកាតាលីករទីផ្សារទាំងនេះ ដោយផ្តល់សេវាកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេចាប់យកស្តង់ដារ និងឈានចូលទីផ្សារតំបន់ និងអន្តរជាតិ។

លោកបានបន្ថែមថា ក្រសួងក៏កំពុងពិនិត្យកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រកាតាលីករទីផ្សារទាំងនេះឱ្យកាត់បន្ថយចំណាយផលិតកម្ម ក្នុងគោលដៅឱ្យពួកគេអាចជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុកផ្សេងទៀត និងលើកកម្ពស់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ។

លោកបានបញ្ជាក់ថា សិប្បកម្មផលិតទឹកកកជាកាតាលីករទីផ្សារមួយ ហើយការផលិត ការវេចខ្ចប់ និងការទុកដាក់ទឹកកកតាមស្តង់ដារត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ទាំងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធត្រជាក់ (Cold Chain) ដើម្បីពង្រីកសក្តានុពលជលផល និងកសិផលរបស់ខេត្តបន្ថែមទៀត។  

ខេត្តស្ទឹងត្រែង និងខេត្តក្រចេះមានទីតាំងភូមិសាស្ត្រនៅជាប់នឹងដងទន្លេមេគង្គ មានធនធានជលផល និងកសិផលដ៏សម្បូរបែប។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធិភាព នឹងជួយកាត់បន្ថយការខូចគុណភាព ដោយធានាថា ធនធានជលផលនិងកសិផលផ្សេងទៀត អាចទៅដល់ទីផ្សារក្នុងគុណភាពខ្ពស់បំផុត។ ហើយបើយើងអាចធ្វើដូច្នេះបាន យើងអាចលើក កម្ពស់ ទីផ្សារ ផលិត ផល ទាំង នេះ និង ពង្រឹង សក្ដានុពល សេដ្ឋកិច្ច របស់ ខេត្ត ។”

  នៅក្នុងខេត្តក្រចេះ ដែលមានសិប្បកម្មផលិតស្រាអង្ករខ្នាតតូចជាង៧០០មូលដ្ឋាន លោក ហែម វណ្ណឌី បានណែនាំឱ្យមន្ទីរ ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍អ្នកផលិតស្រាអង្ករ និងគាំទ្រពួកគេឱ្យអនុវត្តតាមស្តង់ដារជាតិស្តីពីស្រាអង្ករ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ។  

លោកបានបន្ថែមថា៖ “ដោយអនុវត្តតាមស្តង់ដារជាតិ ស្រាអង្ករកម្ពុជាអាចបង្កើនភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ សហគមន៍ អ្នកផលិតស្រាអង្ករបែបនេះ ក៏ ជា កាតាលីករដែលគាំទ្រ ដល់កសិករ និង លើក កម្ពស់ ដល់ការកែច្នៃកាកសំណល់បង្កើតតម្លៃបន្ថែមជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានបើកផ្លូវជូនពលរដ្ឋដែលមានសមត្ថភាព អាចចូលបម្រើរការងារមន្រ្ដីរាជការ គឺវិស័យអប់រំ និងសុខាភិបាល។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com