|
ភ្ញៀវទេសចរជាតិ អន្តរជាតិសម្រុកមកកម្សាន្ដឆ្នេរសមុទ្រខេត្តព្រះសីហនុយ៉ាងច្រើននាថ្ងៃទី១បុណ្យអុំទូក
ថ្ងៃទី ៖ 24-11-2026, ដោយ Dara007 , 48 Views
ព្រះសីហនុៈ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងពះព្រះខែ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ អន្តរជាតិបានជ្រើសយកឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងដ៏ពេញនិយមជាសម្រាប់សម្រាកលំហែរកាយ និងជួបជុំសាច់ញាតិគ្រួសារបងប្អូនយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរ និងអាវុធហត្ថបានចុះទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ក្នុងនោះ កម្លាំងការិយាល័យបានត្រៀមខ្លួនប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ សំដៅធានាការឆ្លើយតបបានទាន់ពេលវេលា និងចុះអន្តរាគមន៍សង្គ្រោះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព៕
|