ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ព្រះមហាក្សត្រ៖ ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកនិមិត្តរូប និងផ្នែកជំនឿសាសនា
ថ្ងៃទី ៖ 16-11-2026, ដោយ​​ Dara007 , 43 Views
                     
សៀមរាបៈ ព្រះរុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលផ្ទៃទឹកដ៏ធំល្វឹងល្វើយនេះ បានដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកនិមិត្តរូប និងផ្នែកជំនឿសាសនា ខណៈដែលបារាយណ៍ជាសំណង់ដ៏មហិមា ដែលបង្ហាញពីសមត្ថភាពរបស់ស្ថាបត្យករខ្មែរក្នុងការកែប្រែបរិស្ថានធម្មជាតិ និងរៀបចំការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងព្រះរាជពិធីសម្ពោធសមិទ្ធផលនៃគម្រោងស្តារប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ពេលនេះ ប្រាសាទមេបុណ្យខាងលិចបានត្រឡប់មកមានសោភ័ណភាព និងភាពថ្លៃថ្នូរដូចដើមឡើងវិញ ព្រមទាំងទទួលបាននូវសម្រស់ដ៏ត្រចះត្រចង់ថ្មីមួយ។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា ប្រាសាទដ៏សក្ការៈនេះ ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ស្ថិតនៅកណ្តាលអាងទឹកដ៏ធំសម្បើមមួយ ដែលហៅថា បារាយណ៍។

អ្នកប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ បានបញ្ជាក់ថា សំណង់ទាំងពីរនេះ បង្កើតបានជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ ដែលសំណង់សាសនា និងប្រព័ន្ធធារាសាស្ត្រ មានទំនាក់ទំនងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។

ព្រះករុណា ជាអម្ចាស់ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជបន្ទូបន្ថែមថា សំណង់បុរាណដ៏មហិមានេះ នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា និងបេតិកភណ្ឌរវាងប្រទេសបារាំង និងកម្ពុជា។ សូមរំលឹកថា ដំណើរនៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទមេបុណ្យខាងលិចនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៣៦ ប្រកបដោយភាពអស្ចារ្យ តាមរយៈការរកឃើញរូបចម្លាក់ខ្មែរដ៏ធំបំផុតដែលគេស្គាល់រហូតមកដល់បច្ចុប្បន្ន គឺរូបសំណាកសំរឹទ្ធព្រះវិស្ណុផ្ទំ។

បន្ថែមពីនេះទៀតក្រុមអ្នកជំនាញកម្ពុជា បារំាង បានកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចអស់រយៈពេល ១៤ឆ្នាំ រហូតធ្វើឱ្យទីសក្ការៈបូជាដ៏ចំណាស់មួយនេះ វិលត្រឡប់មករកភាពថ្លៃថ្នូរដើម និងមានភាពអស្ចារ្យឡើងវិញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com