|
នាយករដ្ឋមន្រ្ដីណែនាំឱ្យបញ្ជូនសិស្សនិស្សិតទៅរៀនសូត្រនៅក្រៅប្រទេស លើជំនាញគ្រប់គ្រងបណ្ណសារ
ថ្ងៃទី ៖ 04-11-2026, ដោយ Dara007 , 51 Views
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីណែនាំឱ្យបញ្ជូនសិស្សនិស្សិតទៅរៀនសូត្រនៅក្រៅប្រទេស លើជំនាញគ្រប់គ្រងបណ្ណសារ ដើម្បីស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រ កត់ត្រា និងរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតំាងបណ្ណសារដ្ឋានជាតិនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ការបញ្ជូនសិស្សនិស្សិត ទៅរៀនសូត្រនៅក្រៅប្រទេស លើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន គឺជាផ្នែកមួយដែលត្រូវមានសំខាន់ និងចាំបាច់ ពិសេសក្នុងដំណាក់កាល AI ជំនាញនេះត្រូវតែមានចាំបាច់។
សម្តេចធិបតីបានបញ្ជាក់ថា ត្រូវខិតខំធ្វើយ៉ាងណាទាំងលើការបណ្ដុះបណ្ដាលរយៈពេលខ្លី និងរកវិធី ក្នុងការបណ្ដុះបណ្ដាលរយៈពេលវែង ហើយសម្រាប់ថ្នាក់គ្រប់គ្រងបណ្ណសារដ្ឋាន បើបើកនៅប្រទេសកម្ពុជា ក៏បើមិនកើតនោះដែរ ដោយសារតែមានសិស្សរៀនតិច ទោះមានគ្រូបង្រៀនក៏នៅតែលំបាក។
សម្តេចធិបតីបន្ដថា សម្រាប់ជំនាញបណ្ណសារដ្ឋា ជំនាញបណ្ណល័យនេះ គឺមានជំនាញ តាំងពីបរិញ្ញាបត្រ បញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត (PHD) ដោយនៅក្រៅប្រទេសមានបង្រៀន។ សម្រាប់បណ្ណល័យជាតិ មានបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង PHD លើការគ្រប់គ្រងព័តមាន និងឯកសារ ៕
|