ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី លើកទឹកចិត្តដល់កូនខ្មែរឱ្យរួមគ្នាសរសេរប្រវត្តិសាស្ត្រខ្មែរ
ថ្ងៃទី ៖ 04-11-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ សម្ដេចធិបតី បានលើកទឹកចិត្តដល់កូនខ្មែរឱ្យរួមគ្នាសរសេរប្រវត្តិសាស្ត្រខ្មែរ ដើម្បីជាជាងរំពឹងលើឯកសាររបស់បរទេសទាំងស្រុង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតំាងបណ្ណសារដ្ឋានជាតិនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឱ្យកូនខ្មែរខិតខំស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រខ្លួនដោយខ្លួនឯងដែលមានភាពច្បាស់លាស់ ដើម្បីកត់ត្រានិងរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ។

សម្ដេចធិបតី បានរំលឹកថា កម្ពុជាមានប្រពៃណីកត់ត្រា និងថែរក្សាទុកឯកសារតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ តាមរយៈភស្តុតាងនៅសម័យមុនអង្គរ និងអង្គរ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រាទុកលើសម្ភារច្រើនប្រភេទ ដូចជាស្លឹករឹត ក្រាំង ផ្នត់ ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈ ជាដើម។

សម្ដេចធិបតីថ្លែងថា «..ព្រោះឥឡូវប្រវត្តិសាស្ត្រកន្លែងខ្លះខុស ដូចជាប្រទេសពីរសរសេរខុសគ្នាទាំងពីរ ប្រទេសមួយសរសេរថាប្រទេសខ្លួនជាម្ចាស់ ដល់ប្រទេសមួយទៀតសរសេរថាខ្លួនជាម្ចាស់។ ឧទាហរណ៍និស្សិតសរសេរនិក្ខេបបទយកតឹកតាងពីឯកសាររបស់ជនបរទេសមួយ​ ដែលសរសេរពឹងផ្អែកលើខ្លឹមសារសៀវភៅរបស់ប្រទេសមួយ ដោយមិនបានស្រាវជ្រាវបន្ថែមពីប្រទេសមួយទៀត នាំឱ្យក្អែកមួយក្អែកដប់ នេះគឺជាគ្រោះថ្នាក់..»។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តយុវជន សិស្ស និស្សិត ព្យាយាមអានសៀភៅឱ្យបានច្រើន ស្វែងរកប្រភពឯកសារឬព័ត៌មានដែលអាចទុកចិត្ត កុំរំពឹងតែនៅលើឌីជីថលហួសហេតុពេក។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ថែរក្សានូវកម្រងឯកសារកម្ររបស់កម្ពុជាបានយ៉ាងខ្ជាប់ខ្ជួនរបស់បណ្ណសារដ្ឋានជាតិកម្ពុជា ទោះបីជាឯកសារខ្លះស្ទើរតែពុយផុយអស់ទៅហើយក៏ដោយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com