ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុន២ បង្កឱ្យទឹកសមុទ្រឡើងពណ៌ខ្មៅនៅស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ
ថ្ងៃទី ៖ 10-08-2026, ដោយ​​ Dara007 , 33 Views
                     
ព្រះសីហនុៈ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានរកឃើញមុខសញ្ញាទីតាំងប្រភពបំពុលចំនួន ២ទីតាំង ដែលសង្ស័យថា បានបង្កឱ្យមានទឹកកខ្វក់ពណ៌ខ្មៅ ហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ នៅស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ។

ការកំណត់មុខសញ្ញានេះ រួមមាន៖ ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD និងក្រុមហ៊ុន TNT VN ដែលសុទ្ធតែប្រកបអាជីវកម្មទិញឈើអាកាស្យា ដើម្បីកិនកំទេចនាំចេញ សម្រាប់កែច្នៃជាក្រដាសកាតុង និងក្រដាសអនាម័យ។ ក្រុមហ៊ុនទាំង ២ មានទីតាំងស្ថិតនៅក្រុមទី២ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួនចូលសមុទ្រដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយកំទេចឈើអាកាស្យាដែលកិនជាម៉ត់ៗ ត្រូវបានគរទុកនៅលើបរិវេណដីរបស់ក្រុមហ៊ុន ដោយគ្មានដំបូលគ្រប។

ស្ថានភាពនេះបណ្តាលឱ្យទឹកភ្លៀងជ្រាបចូលកំទេចឈើ ហើយហូរចូលប្រភពទឹកសាធារណៈ ឬអូរធម្មជាតិ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមការងារបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់ការបង្ហូរទឹកពណ៌ខ្មៅចេញពីទីតាំងក្រុមហ៊ុន ចូលទៅក្នុងប្រភពទឹកសាធារណៈបន្តទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងត្រូវទុកដាក់កំទេចឈើអាកាស្យាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។ សូមបញ្ជាក់ថា ក្រោយពីបានចុះពិនិត្យផ្ទាល់ ក្រុមការងារបានសម្រេចយកសំណាកទឹកចំនួន ២សំណាក និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com