ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តក្រចេះ
ថ្ងៃទី ៖ 25-08-2026, ដោយ​​ Dara007 , 34 Views
                     
ក្រចេះៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាឱកាសនេះ បានបង្ហាញឱ្យឃើញពីការរីកចម្រើនថ្មីៗរបស់កម្ពុជា និងការអភិវឌ្ឍរីកចម្រើនសម្រាប់ខេត្តនៅភូមិភាគឦសាន ដែលសមិទ្ធផលថ្មីនេះបានកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជ្រើសរើសប្រមុខដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ មានការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមុះមុត ដើម្បីដឹកនាំ និងនាំយកការអភិវឌ្ឍថ្មីៗជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

ការស្ថាបនាឡើងវិញនូវខ្សែផ្លូវទាំង៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលកើតមានជារៀងរាល់រដូវវស្សា។ នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះ បាន និងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស ព្រមទាំងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់។ គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨គីឡូម៉ែត្រ ក្នុងនោះ៖កំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង ៤៩គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយមានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ដែលជាព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ។

ផ្លូវនេះត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងមានទទឹងចាប់ពី ១០ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ សម្រាប់ផ្លូវ ២គន្លងនៅក្រៅទីប្រជុំជន និងទទឹងចាប់ពី ១៥ម៉ែត្រ រហូតដល់ ១៦ម៉ែត្រ សម្រាប់ផ្លូវ ៤គន្លងនៅក្នុងទីប្រជុំជន។

ចំណែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ ស្រុកសំបូរ។

ចំណែកផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្លូវខេត្តទាំង ២ខ្សែនេះ ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក មានកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៨ម៉ែត្រ រហូតដល់ ១១ម៉ែត្រ សម្រាប់ការធ្វើចរាចរណ៍ ២គន្លងទៅ-មក។

គម្រោងនេះក៏រួមមានការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង មានប្រវែងសរុប ៤១៣ម៉ែត្រ នៅលើផ្លូវខេត្តលេខ៣៧៧ និងការជួសជុលកែលម្អស្ពានចាស់ចំនួន ៣កន្លែង។ ផ្លូវទាំង ៣ខ្សែនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។

ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ ចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ចំណាយថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា កំណាត់ផ្លូវទាំង ៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ក្រចេះៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com