ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក គន់ គីម បញ្ជារដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមដងទន្លេ មិនទាន់មានការជម្លៀស
ថ្ងៃទី ៖ 24-08-2026, ដោយ​​ Dara007 , 22 Views
                     
ក្រចេះ: លោក គន់ គីម បានបញ្ជាដល់រដ្ឋបាលខេត្ត ដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមដងទន្លេ មិនទាន់មានការជម្លៀស ដើម្បីអន្តរាគមន៍ និងរៀបចំជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំឡុងពេលអញ្ជើញពិនិត្យតាមខ្នះផ្ទះ គឺប្រជាពលរដ្ឋភាគច្រើនទឹកជំនន់លិចដល់ក្រោមផ្ទះ ដែលបញ្ហានេះ បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានត្រូវតាមដានពីស្ថានភាពកម្ពស់ឱ្យបានជាប្រចាំ ដើម្បីមានការត្រៀមលក្ខណៈឆ្លើយតប ប្រសិនកម្ពស់ទឹកទន្លេមេគង្គបន្តកើនឡើង។

បើទោះបី ប្រជាពលរដ្ឋភាគច្រើននៅតាមដងទន្លេ មិនទាន់មានការជម្លៀស ក៏បានបញ្ជាដល់រដ្ឋបាលខេត្ត ដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីអន្តរាគមន៍ និងរៀបចំជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍ ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង បានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកអូរគ្រៀងសែនជ័យ។ ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨.២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១គ្រួសារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com