ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
ថ្ងៃទី ៖ 22-06-2026, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) ទន្ទឹមនឹងការលើកទឹកចិត្តដល់មន្រ្តីព័ត៌មាននិងសាធារណមតិ ឱ្យបង្កើនកិច្ចសហការក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ផងដែរ ដែលមានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការតាមដានក្តាប់ស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន ដើម្បីអាចចាត់វិធានការឆ្លើយតប និងបកស្រាយបំភ្លឺបានទាន់ ពេលវេលា ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)។

នៅខេត្តព្រះសីហនុថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» លោកបានសង្កត់ធ្ងន់ បន្ថែមថា ការរៀបចំពង្រឹងយន្តការការងារព័ត៌មាននិងសាធារណមតិ ជាពិសេសការពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការអប់រំពន្យល់សាធារណជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសជាតិទាំងមូល នៅចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើងទាំងនៅក្នុងពិភពលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសរបស់យើងផ្ទាល់។ 

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់ទាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ឱ្យបន្តពង្រឹងទំនាក់ទំនង និងស្មារតីនៃការធ្វើការងារជាក្រុមបន្ថែមទៀត ដោយហេតុថា ការងារព័ត៌មាននិងសាធារណមតិនេះមិនអាចធ្វើទៅបានដោយមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមឡើយ ដោយទាមទារឱ្យមានការចូលរួមសហការពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ឆ្នាំងៈ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រ​ជាពលរដ្ឋមួយ​ចំនួនទៀត ទទួលបាន​ឱកាសកា​រងារភ្លាមៗ បន្ទាប់​ពីបាន​សម្ភាស​ផ្ទាល់​ជា​មួយ​តំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់​ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com