ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្លិបអ្នកសារព័ត៌មានកម្ពុជា និង CBC លើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពឱ្យបានទូលំទូលាយ
ថ្ងៃទី ៖ 30-05-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ ក្លិបអ្នកសារព័ត៌មានកម្ពុជា និង CBC លើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបំណុល និងលើកកម្ពស់វប្បធម៌ប្រើប្រាស់ឥណទានដោយមានការយល់ដឹងខ្ពស់។

ក្នុងវេទិកាពិភាក្សាមួយក្រោមប្រធានបទ «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្លិបអ្នកសារព័ត៌មានកម្ពុជា (ក.ស.ក) សហការជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) លោក ពុយ គា ប្រធានក្លិបអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវនៅក្នុងសង្គម។ ​

លោកបញ្ជាក់ថា កិច្ចពិភាក្សាដេញដោលរវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ ហានិភ័យ និងការគ្រប់គ្រងបំណុលឱ្យមានប្រសិទ្ធភាព សំដៅជួយប្រជាពលរដ្ឋឱ្យជៀសផុតពីវិបត្តិហិរញ្ញវត្ថុ។ អត្ថបទពិភាក្សាបានផ្តោតសំខាន់លើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ការប្រើប្រាស់ឥណទានឱ្យសមស្របតាមសមត្ថភាពសេដ្ឋកិច្ចជាក់ស្តែង និងការបង្ការហានិភ័យដែលអាចកើតមានពីការខ្ចីប្រាក់លើសសមត្ថភាពសងត្រឡប់។ ​

នៅក្នុងឱកាសនោះ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាគន្លឹះក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានណែនាំ និងដាស់តឿនឱ្យប្រជាពលរដ្ឋពិនិត្យលក្ខខណ្ឌកម្ចី អត្រាការប្រាក់ និងផែនការសងប្រាក់ត្រឡប់មកវិញឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានផ្លូវការ។ ​ដោយឡែក សម្រាប់អ្នកសារព័ត៌មានវិញ ត្រូវបានជំរុញឱ្យបង្កើនការចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានភាពត្រឹមត្រូវ ហ្មត់ចត់ និងជួយអប់រំសាធារណជនអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបំណុល និងលើកកម្ពស់វប្បធម៌ប្រើប្រាស់ឥណទានដោយមានការយល់ដឹងខ្ពស់។

​សូមបញ្ជាក់ថា វេទិកាពិភាក្សាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញមកពីអង្គភាពអ្នកសារព័ត៌មាននានា ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ៨៦ នាក់ មកពីបណ្តាស្ថាប័ន និងអង្គភាពព័ត៌មានចំនួន ៦៦ ស្ថាប័ន។ វេទិកានេះត្រូវបានមើលឃើញថា ជាជំហានឈានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការបង្កើនកិច្ចសហការរវាងវិស័យសារព័ត៌មាន និងអ្នកជំនាញហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com