ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គោលនយោបាយជនជាតិ បង្កើតជាកម្លាំងចលករជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់តំបន់ជនរួមជាតិខ្មែរនៅវៀតណាម
ថ្ងៃទី ៖ 30-05-2026, ដោយ​​ Admin , 40 Views
                     
ការកើនឡើងនៃចំនួនប្រជាជន និងការរស់នៅសាយភាយនៅគ្រប់តំបន់ និងភូមិភាគទូទាំងប្រទេសវៀតណាម គឺជាសក្ខីកម្មដ៏ច្បាស់លាស់មួយដែលបង្ហាញថា ជនរួមជាតិខ្មែរគឺជាផ្នែកមួយ នៅក្នុងចំណោម ជនជាតិបងប្អូនទាំង ៥៤ របស់វៀតណាម។ ឈរលើទស្សនៈដ៏មុតមាំ និងឥតប្រែប្រួលគឺ «បណ្តាជនជាតិទាំងអស់មានសមភាព សាមគ្គីភាព គោរព និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកដើម្បីការរីកចម្រើនរួម»ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស និងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ និងបានដាក់ចេញនូវគោលការណ៍ណែនាំ ព្រមទាំងគោលនយោបាយអាទិភាពជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច នៅក្នុងតំបន់របស់ជនរួមជាតិខ្មែរ។

គោលនយោបាយ តែមួយ - ការអនុវត្តព្រមៗគ្នា - ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ បក្ស និងរដ្ឋវៀតណាម បានដាក់ចេញនូវប្រព័ន្ធគោលនយោបាយវិនិយោគ និងគាំទ្រប្រកបដោយសមកាលកម្ម ព្រមទាំងផ្តល់អាទិភាពក្នុងការបែងចែកប្រភពធនធាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់របស់ជនរួមជាតិខ្មែរ។ ក្នុងនោះ អ្វីដែលត្រូវលើកយកមកនិយាយមុនគេបង្អស់ គឺសារាចរណែនាំលេខ ៦៨-CT/TW ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៩១ របស់បក្សកុម្មុយនីស្តវៀតណាម នីតិកាលទី ៦ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ជនរួមជាតិខ្មែរ រហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; សារាចរណែនាំលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ ស្តីពីការបង្កើនកិច្ចការងារនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពថ្មី... ការធ្វើស្ថាបនូបនីយកម្មនូវរាល់សារាចរណែនាំ និងសេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនីស្តវៀតណាម ត្រូវបានរាជរដ្ឋាភិបាល បណ្តាគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដែលមានជនរួមជាតិខ្មែររស់នៅកុះករ អនុវត្តយ៉ាងម៉ឺងម៉ាត់ ជាក់ស្តែង និងស្របទៅនឹងការអភិវឌ្ឍទូទៅរបស់តំបន់ទាំងមូល ក៏ដូចជាមូលដ្ឋាននីមួយៗ។ ចំណុចដែលស្តែងឱ្យឃើញច្បាស់បំផុតអំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាម ចំពោះបងប្អូនជនជាតិភាគតិចនិយាយជារួម និងជនរួមជាតិខ្មែរនិយាយដោយឡែក នោះគឺការអនុវត្តប្រកបដោយសមកាលកម្មនូវបណ្តាកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ការកសាងជនបទថ្មី និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

អាស្រ័យហេតុនេះ នៅតាមបណ្តាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ ត្រូវបានផ្តល់អាទិភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្វះមិនបាន ការផលិតកសិកម្ម និងវារីវប្បកម្មត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍ ហើយទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋនៅទាំងទទួលបានការគាំទ្រក្នុងការខ្ចីប្រាក់ទុន ដើម្បីពង្រីកការផលិត និងលើកកម្ពស់កម្រិតជីវភាពប្រាក់ចំណូលផងដែរ។ មិនត្រឹមតែរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្នុងតំបន់របស់ជនរួមជាតិខ្មែរ (ក្នុងដំណាក់កាល ២០០៧ - ២០២៥ ជាមធ្យមថយចុះពី ៣ ដល់ ៥% ក្នុងមួយឆ្នាំ) ប៉ុណ្ណោះទេ ការអនុវត្តនូវរាល់គោលការណ៍ណែនាំ និងគោលនយោបាយជនជាតិ ថែមទាំងបានលើកកម្ពស់ជីវភាពផ្នែកស្មារតីរបស់បងប្អូនប្រជាពលរដ្ឋទៀតផង។

គិតត្រឹមឆ្នាំ ២០២៥ បណ្តាញផ្សាយសំឡេងបានទៅដល់ ១០០% នៃបណ្តាភូមិស្រុក; ប្រព័ន្ធអ៊ីនធឺណិត (Internet) ជិតដូចជាបានគ្របដណ្តប់យ៉ាងទូលំទូលាយ ដែលបង្កើតលក្ខណៈងាយស្រួលឱ្យជនរួមជាតិអាចទទួលបានព័ត៌មានជាច្រើនរបស់ប្រទេសជាតិ និងពិភពលោក។ អត្រាគ្រួសារជនរួមជាតិខ្មែរដែលមានមធ្យោបាយស្តាប់ និងទស្សនាបានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាមធ្យមជាង ៩៨%។ ចាប់តាំងពីឆ្នាំ ១៩៩១ មកទល់ពេលនេះ មានបុគ្គលឆ្នើមៗជាច្រើនរូបក្នុងចំណោមជនរួមជាតិខ្មែរ ត្រូវបានតំណាងឱ្យចូលរួមក្នុងក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់។

ការថែរក្សា និងការពារអត្តសញ្ញាណវប្បធម៌ នៅក្នុងតំបន់ជនរួមជាតិខ្មែរ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦ ក្នុងនាមការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាម អគ្គលេខាធិការបក្ស លោក តូ ឡឹម (To Lam) បានចុះហត្ថលេខាដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ ៨០ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។

សេចក្តីសម្រេចចិត្តនេះ បានបង្ហាញនូវសារមួយយ៉ាងមុតមាំថា៖ «វប្បធម៌មិនស្ថិតនៅក្រៅនោះទេ ប៉ុន្តែវាដើរតួនាទីជាមជ្ឈមណ្ឌល នាំមុខ និងកំណត់ទម្រង់នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជាតិ»។ នេះមិនត្រឹមតែជាការទទួលស្គាល់ខាងផ្នែកមនោគមវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែបន្ទាត់នយោបាយដ៏ច្បាស់លាស់មួយរបស់បក្ស និងរដ្ឋវៀតណាម ចំពោះបុព្វហេតុនៃការអភិវឌ្ឍវប្បធម៌ក្នុងដំណាក់កាលថ្មី ក្នុងនោះមានទាំងវប្បធម៌នៃបណ្តាជនជាតិបងប្អូន ដូចជាជនរួមជាតិខ្មែរផងដែរ។ បុព្វហេតុអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់កម្រិតចំណេះដឹងទូទៅរបស់ប្រជាជន ព្រមទាំងការថែរក្សា និងអភិវឌ្ឍភាសា និងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ តែងតែទទួលបានការយកចិត្តទុកដាក់ និងគិតគូរជាពិសេសពីសំណាក់បក្ស រដ្ឋ និងគណៈកម្មាធិការបក្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាននានារបស់វៀតណាម។ នៅលើទឹកដីខេត្ត Soc Trang កាលពីមុន ដែលបច្ចុប្បន្នស្ថិតនៅក្រោមទីក្រុង Can Tho មានសាលាចំណេះទូទៅជនជាតិស្នាក់នៅបោះជំរំចំនួន ១០ សាលា និងមានសាលារៀនជិត ១៥០ សាលា ដែលមានបង្រៀនភាសាខ្មែរ ដោយសាលាទាំងអស់នោះសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងវិនិយោគទឹកប្រាក់រាប់រយពាន់លានដុង លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិក្ខារបម្រើការបង្រៀន និងរៀន សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍គុណភាពអប់រំ នៅក្នុងតំបន់របស់ជនរួមជាតិខ្មែរ។

ទន្ទឹមនឹងអក្សរសាស្ត្រ រាល់ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា និងពិធីបុណ្យប្រពៃណីនានារបស់ជនរួមជាតិខ្មែរ តែងតែទទួលបានការយកចិត្តទុកដាក់ ការថែរក្សា និងការអភិវឌ្ឍពីសំណាក់បក្ស និងរដ្ឋវៀតណាម។ បណ្តាពិធីបុណ្យប្រពៃណី ដូចជា ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា និងជាពិសេសគឺ ពិធីបុណ្យអុំទូក-បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកបានក្លាយជា ចំណុច វប្បធម៌ដ៏វិសេសវិសាល និងត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងសមរម្យជាទីបំផុត ដែលមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានទៀតផង។

ក្នុងដំណើរវិវត្តន៍រីកចម្រើនរបស់ជនរួមជាតិខ្មែរ ក្រោមការយកចិត្តទុកដាក់ និងគិតគូរប្រកបដោយភាពកក់ក្តៅពីសំណាក់បក្ស និងរដ្ឋវៀតណាម ជម្រើសនៃការរក្សាឱ្យបានរឹងមាំនូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺមានអត្ថន័យដ៏សំខាន់ជាពិសេស ដែលជាគ្រឹះស្ថានដ៏រឹងមាំដើម្បីឱ្យរាល់គោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់ត្រូវបានសាយភាយចូលទៅក្នុងជីវភាពរស់នៅជាក់ស្តែង។ ក្នុងនោះ តួនាទីដឹកនាំ និងចង្អុលបង្ហាញរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងបដិសេធរាល់ល្បិចកលមួលបង្កាច់ បំភ្លៃការពិត សំដៅរក្សាឱ្យបានរឹងមាំនូវសមរភូមិមនោគមវិជ្ជា គឺមានអត្ថន័យជាគន្លឹះ។

ទន្ទឹមនឹងនោះ បណ្តាព្រះចៅអធិការ ព្រះថេរានុត្ថេរៈ និងបុគ្គលិកសាសនានៃព្រះពុទ្ធសាសនាថេរវាទខ្មែរ ក៏បានពង្រីកនូវកិត្យានុភាព និងធ្វើជាគំរូនាំមុខក្នុងការចលនាបងប្អូនពុទ្ធបរិស័ទឱ្យអនុវត្តបានល្អនូវរាល់គោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងជានិច្ចកាលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលរបស់ពួកកម្លាំងអរិភាព។ ការរួមផ្សំគ្នាយ៉ាងស៊ីសង្វាក់គ្នានោះ បានបង្កើតទៅជា «ខែលដែក» ការពារសេចក្តីសុខក្សេមក្សាន្តរបស់ភូមិស្រុក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com