ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតីបញ្ជាឱ្យសិក្សាផលិតផលិតផលនៅក្នុងស្រុកជៀសវាងការនាំចូលពីប្រទេសថៃ
ថ្ងៃទី ៖ 27-05-2026, ដោយ​​ Dara007 , 34 Views
                     
ត្បូងឃ្មុំៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសិក្សមានការផលិតផលិតផលនៅក្នុងស្រុកជៀសវាងការនាំចូលពីប្រទេសថៃ ដែលយកក្រុមហ៊ុនសំបកកង់ឡានធ្វើជាគំរូ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាកំពុងជំរុញផលិតផលក្នុងស្រុក។ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ(ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

សម្តេចធិបតី បានណែនាំឱ្យក្រសួងកសិកម្ម ពាណិជ្ជកម្ម ឧស្សហកម្ម សិក្សាជំរុញការផលិតផលិតផលក្នុង ដើម្បីលើកទឹកចិត្ដខ្សែចង្វាក់ណាខ្លះអាចយកទៅធ្វើសិប្បកម្មផលិតឧទារណ៍សម្ភារៈផ្ទះបាយ ចាន ស្លាបព្រារ ជ័រ ក្រដាស ដើមឬស្សីមួយចំនួនដែលធ្វើជាផលិតផលក្នុងស្រុក ដែលយកក្រុមហ៊ុនសំបកកង់ឡានធ្វើជាគំរូរ។

សំឡេង៖«សម្តេចធិបតី មានប្រសាសន៍ថា អំឡុងពេលដែលកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្ដេចបានជំរុញឱ្យពិនិត្យមើលឧស្សាហកម្មយុទ្ធសាស្រ្ដ ការវិនិយោគលើឧស្សាហកម្មយុទ្ធសាស្រ្ដ ដើម្បីបង្កើនផលិតផលក្នុងស្រុក ពង្រីកលទ្ធភាពក្នុងស្រុក ចាប់យកឱកាសក្នុងពេលពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក ដូច្នេះត្រូវមានចីរភាព។ ចីរភាពមានពីរ ទាំងផលិតផលដែលមានចីរភាព គុណភាព និងអ្នកទិញដែលមានចីរភាពផងដែរ។»

សម្ដេចធិបតី គូសបញ្ជាក់ថា អំឡុងបញ្ហាព្រំដែនកម្ពុជា ថៃ រាជរដ្ឋាភិបាលបានជំរុញការពង្រីកឧស្សាហកម្មយុទ្ធសាស្រ្ដសំខាន់ៗមួយចំនួននៅក្នុងស្រុកដូចជា ទឹកដោះគោ មី ស្ករស ជាដើម ដែលរដ្ឋដាក់គោលដៅកាត់បន្ថយការនាំចូលឈានទៅដល់កាត់បន្ថែយជាអតិបរិមាហើយពង្រីកផលិតផលក្នុងស្រុក។ សម្ដេចធិបតី បញ្ជាក់ថា ការជំរុញផលិតផលក្នុងស្រុកនេះ គឺជួយបង្កើតចំណូលជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការផលិតវត្ថុធាតុដើមនៅក្នុងប្រទេស និងអាចនាំចេញទៅក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មនេះ ជំហានដំបូងកម្ពុជាផលិត និងនាំចេញវត្ថុធាតុដើម, បន្ទាប់មកការនាំចេញ និងផលិតនូវផលិតផលពាក់កណ្ដាលសម្រេច, និងចុងក្រោយ គឺការនាំចេញផលិតផលសម្រេចដែលជំរុញឱ្យកសិឧស្សាហកម្មនៅកម្ពុជា។ លទ្ធផលនេះ គឺជាគោលដៅសំខាន់នេះ ក្នុងការរក្សាបានតម្លៃសរុប និងតម្លៃបន្ថែមនៅក្នុងប្រទេស។

សម្ដេចធិបតី បន្ថែមថា គោលដៅក្នុងការបង្កើតសួនឧស្សាហកម្មនៅតាមបណ្ដាខេត្ត គឺដើម្បីរក្សាទីផ្សារដែលមានតម្លៃខ្ពស់ និងស្ថិរភាពឱ្យកសិករ ព្រោះបើយកខ្សែចង្វាក់ផលិតកម្ម និងអ្នកទិញមកដាក់នៅក្នុងស្រុក រាជរដ្ឋាភិបាលនឹងជួយអ្នកវិនិយោគនោះ តាមរយៈការឱ្យពន្ធទាប ដើម្បីមានលទ្ធភាពទៅទិញផលិតផលសិកម្មរបស់កសិករខ្មែរ ទិញឱ្យបានតម្លៃខ្ពស់ និងមានទីផ្សារថេរពីកសិករនៅក្នុងស្រុកនេះហើយជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com