ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចបវរធិបតី សម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.កនៅខេត្តត្បូងឃ្មុំ
ថ្ងៃទី ៖ 27-05-2026, ដោយ​​ Dara007 , 59 Views
                     
ត្បូងឃ្មុំៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនាឱកាសនេះ បាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការជំរុញសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលនូវសមិទ្ធផលសម្រេចបានសំខាន់ៗគួរគត់សម្គាល់ រួមមាន៖ ១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ ជាទូទៅ ត្រូវបានថែរក្សាការពារ និងពង្រឹងឱ្យកាន់តែមានភាពរឹងមាំ គួបផ្សំនឹងការជំរុញអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្មផុសផុល។ បទល្មើស គ្រប់ប្រភេទ និងគ្រោះថ្នាក់សង្គម មានការថយចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ បើប្រៀបធៀបនឹង ឆ្នាំ២០២៤។

២.ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលសម្បូរទៅ ដោយដីក្រហម ជាប្រភេទដីមានជីជាតិសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលមានប្រវត្តិដាំជាងមួយសតវត្ស មានផ្ទៃដីច្រើនជាងគេមកដល់បច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ខេត្តត្បូងឃ្មុំ មានផ្ទៃដីធំទូលាយ និងប្រមូលផ្តុំកសិផលពីគ្រប់ទិសទី អំណោយផលបើករោងចក្រ មានច្រកព្រំដែន ព្រមទាំងមានកំពង់ផែទឹកសាប(ទន្លេបិទ)។ ជាក់ស្តែងផ្ទៃដីដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំមានប្រមាណ ៨៨,១៤៥ហិកតា ក្នុងនោះកៅស៊ូគ្រួសារមានប្រមាណជា ៦៦% នៃផ្ទៃដីសរុបនេះ។

ទិន្នផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំ នៅក្នុងកម្រិតល្អប្រសើរ គឺក្នុងរង្វង់១,៥តោន/ហ.ត/ឆ្នាំ បើប្រៀបធៀបនឹងខេត្តផ្សេងទៀតដែលផលិកៅស៊ូដែលមានទិន្នផលកៅស៊ូប្រមាណ ១,១ ឬ១,៣ តោន/ហ.ត/ឆ្នាំ។

ជាមួយគ្នានេះក្នុងឆ្នាំ២០២៥កន្លងមក ក្នុងខេត្តមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦ ០៣៦ហិកតា បរិមាណផលជ័រកៅស៊ូប្រមាណ ៩៩ ០៥៤តោន មានតម្លៃសេដ្ឋកិច្ចប្រមាណ ១៧៦លានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០២៦នេះ ក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្ត មានចំនួនសរុប ០៥ក្រុមហ៊ុន ស្មើទុនវិនិយោគសរុបប្រមាជាង ១៦លានដុល្លារអាមេរិក លើគម្រោងវិនិយោគរោងចក្រកែច្នៃកៅស៊ូ ក្តារបន្ទះ គ្រឿងសង្ហារឹមគ្រប់ប្រភេទ និងរោងចក្រផលិតសំបកកង់កៅស៊ូ និងសំបកកង់ប៉ូលីយូធ្យូនសម្រាប់រទេះរុញ និងគ្រឿងបន្ទាប់បន្សំ។

ដោយឡែក ខេត្តត្បូងឃ្មុំក៏មានក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងដោយថ្នាក់ជាតិ (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) សរុបចំនួន ៣៩ក្រុមហ៊ុន ស្មើទុនវិនិយោគសរុបប្រមាណជាង ៤៣២លានដុល្លារអាមេរិក លើគម្រោងវិនិយោគលើវិស័យកសិកម្ម (ដំណាំស្រូវ, ដំឡូងមី, ស្វាយចន្ទី, អំពៅ, កៅស៊ូ, កែច្នៃផ្លែឈើ ចេក, និងដំណាំម្រេច), គម្រោងកែច្នៃជ័រកៅស៊ូក្រែក, រុករករ៉ែ និងវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាផ្សារ សណ្ឋាគារ ទុយោ កែច្នៃផ្លាស្ទិច ថាមពល ចំណីសត្វ និងកាត់ដេរសំលៀកបំពាក់។ សូមបញ្ជាក់ថា រោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក បានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

រោងចក្រនេះបានបោះទុនវិនិយោគ ប្រមាណ ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត ១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ ផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ និងដោយប្រយោល ជាអ្នកចៀរជ័រជាង ៥០ ០០០នាក់។ នៅពេលខាងមុខនេះ ក្រុមហ៊ុន ត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចនឹងគម្រោងទី១ដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com