ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បង្រ្កាបអគារឆបោកអនឡាញ ២ទីតាំង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាច្រើនសញ្ជាតិ
ថ្ងៃទី ៖ 25-04-2026, ដោយ​​ Dara007 , 67 Views
                     
បន្ទាយមានជ័យៈ នគរបាលជាតិ បង្រ្កាបអគារឆបោកអនឡាញ ២ទីតាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនបរទេសជាច្រើនសញ្ជាតិ រួមមាន ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការក្រុមការងារចម្រុះត្រួតពិនិត្យ ទីតាំងចំនួន២ ស្មើ៣អគារ រកឃើញជនសង្ស័យសរុបចំនួន ៤០២នាក់ ស្រី ៣៦នាក់ មាន១០សញ្ជាតិ រួមមាន ៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី។ ឧបករណ៍ សម្ភារៈ វត្ថុតាង ដែលបានដកហូត រួមមាន៖ -កុំព្យូទ័រលើតុ(Desktop) និង ALL IN ONE ចំនួន ៦២២គ្រឿង -កុំព្យូទ័រយួរដៃ(Laptop) ចំនួន ៩គ្រឿង -ទូរស័ព្ទដៃចម្រុះ ចំនួន ២៤៣២គ្រឿង -រថយន្ត ចំនួន ៧គ្រឿង -អាវុធខ្លីម៉ាក CZ 75 លេខ 937310 ដកហូតពីជនជាតិចិន ជាន់ទី១១ -គ្រាប់អាវុធ ចំនួន១០គ្រាប់។ -រកឃើញទូរដែក ចំនួន៦ មានទឹកប្រាក់ ចំនួន៩.៩០០ដុល្លារអាមេរិក លុយបាតមួយចំនួន លុយរៀលមួយចំនួន ឯកសារមួយចំនួន។ -យកជនសង្ស័យជាអ្នកគ្រប់គ្រង អ្នកបកប្រែ ជនជាតិចិនម្នាក់ជាម្ចាស់រថយន្ត កម្ពុជា14.FACAI និងម្ចាស់ទីតាំង សរុបចំនួន១៧នាក់ (ជនជាតិចិន ចំនួន១៤នាក់ ប្រុស ក្នុងនោះជនសង្ស័យ ១នាក់ ជាម្ចាស់រថយន្ត GAC ពណ៌ខ្មៅ កម្ពុជា14.FACAI, ជនជាតិខ្មែរ ចំនួន៣នាក់ ស្រី២នាក់, ប្រុស១នាក់) ក្នុងនោះជនជាតិស្រីខ្មែរម្នាក់ជាម្ចាស់ទីតាំង នាំទៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម។

តាមរបាយការណ៍បានឲ្យដឹងទៀតថា លទ្ធផលត្រួតពិនិត្យសម្ភារៈ ៖ -ការឆបោកតាមអនឡាញរូបភាពការអូស ទាញឱ្យវិនិយោគរូបបិយ៍បណ្ណ និងការទិញលក់ភាគហ៊ុន website: http:crypto.com ប្រើប្រាស់ផ្សព្វផ្សាយតាមបណ្តាញសង្គម Fb និងInstagram និងមានគ្រប់ទំនាក់ទំនងឈ្មោះ textnow មានគោលដៅទៅខាងប៉ែកអឺរ៉ុប -ការឆបោកប្រាក់តាមប្រព័ន្ធ CRYPTO Currency គោលដៅទៅបែកអ៊ឺរ៉ុប -រូបភាពឆបោកលួងលោមបោកប្រាស់ស្នេហា ដើម្បីឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគក្លែងក្លាយ មានទិសដៅទៅប្រទេសអាមេរិក និងប៉ែកខាងអ៊ឺរ៉ុប តាមបណ្តាញទំនាក់ទំនង Telegram និង Whatapps បច្ចុប្បន្ន បញ្ជូនជនបរទេសទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ចំនួន៣៨៥នាក់ ស្រី៣៤នាក់ មាន១០សញ្ជាតិ។ ដោយឡែកជនសង្ស័យ ចំនួន១៧នាក់ ស្រី ២នាក់, សម្ភារៈ និងវត្ថុតាង ខាងលើ ក្រុមប្រតិបត្តិការចម្រុះ សម្រេចដកហូត និងបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងខាងលើ ក្រុមប្រតិបត្តិការចម្រុះ បានសម្រចបិទសៀល ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com