ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នគរសង្រ្កាន្ត៣ថ្ងៃនៅរាជធានីភ្នំពេញ មានសំរាមជាង៧ពាន់តោន
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 94 Views
                     
ភ្នំពេញៈ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំណល់សំរាម និងសំណល់ប្លាស្ទិក ប្រមាណជាង៧.១៣៤តោន ត្រូវបានប្រមូលទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ ក្នុងអំឡុងពិធីនគរសង្រ្កាន្ត៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលចំនួននេះកើនឡើងជាង១តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់នៃសំរាម និងសំណល់ប្លាស្ទិក ដោយចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ។ នេះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងឈានទៅរកបរិស្ថានស្អាត និងមានសោភ័ណភាពប្រសើរជាងមុន នៅតាមទីប្រជុំជន តាមរយៈការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន យុវជន សមាគម អង្គការសង្គមស៊ីវិល សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋជាច្រើន បានចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាព ជំរុញភាពស្អាតនៅកម្ពុជា ដែលផ្តោតលើកត្តាសំខាន់ៗជាអាទិ៍៖ ១. ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ជាងមុន និងមានស្មារតីទទួលខុសត្រូវក្នុងការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ, ២. ការជំរុញចំណេះដឹងសិស្សានុសិស្ស នៅតាមសាលារៀន ផ្សាភ្ជាប់ជាមួយគ្រួសារ និងសហគមន៍ និងការចូលរួមពីសាធារណជនយ៉ាងផុសផុល ចំនួនជាង១៦លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបោះចោលសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ភាពស្អាត», ៣. ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ការផ្តល់សម្ភារ ដឹកជញ្ជូន និងសម្អាតសំរាម និងបានផ្តល់ធុងសំរាមដល់មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ជាបណ្តើរៗដល់ខេត្តនៅទូទាំងប្រទេស នឹងការជំរុញសម្មភាពសម្អាតជាប្រចាំ, និង៤. បន្តជំរុញការចូលរួមគាំទ្រដល់យុទ្ធនាការក្នុងការជំរុញឱ្យសាធារណជនយល់ដឹងពីអំពីបរិស្ថាន ក្នុងនោះចំណេះលើវិធាន 4Rs (បដិសេធ, កាត់បន្ថយ, ប្រើឡើងវិញ, និងកែច្នៃឡើងវិញ)ចំពោះសំរាម និងសំណល់ប្លាស្ទិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការយូណេស្កូ ផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com