|
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំឱ្យកងរាជអាវុធហត្ថខេត្ដបង្កើនការបង្ក្រាបក្មេងទំនេីង ល្បែងស៊ីសង និងគ្រឿងញៀន
ថ្ងៃទី ៖ 08-04-2026, ដោយ Dara007 , 11 Views
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំឱ្យកងរាជអាវុធហត្ថខេត្ដបង្កើនការបង្ក្រាបក្មេងទំនេីង ល្បែងស៊ីសង និងគ្រឿងញៀន ដើម្បីធានាដល់គោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជំរុញបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសេីរ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានខ្ចាប់ខ្ជួន បង្ក្រាបរាល់បទល្មេីសនៅក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជាក្មេងទំនេីង ល្បែងស៊ីសង ពិសេសបទល្មើសគ្រឿងញៀនជាដេីម។
ជាមួយនឹងកិច្ចការងារដែលសម្រេចបាននាពេលកន្លងមកលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងការកោតសរសេីរដល់អាវុធហត្ថទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបម្រើពលរដ្ឋបានយ៉ាងល្អប្រសេីរ៕
|